ត្រឡប់ក្រោយ

លោក កឹម សុខា ថាគណបក្សសង្គ្រោះជាតិកំពុងដើរលើផ្លូវត្រូវ

 

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចាត់ទុកថា គណបក្សមួយនេះបានដើរលើផ្លូវត្រូវ និងជំរុញឲ្យសម្មជន និងថ្នាក់ដឹកនាំគណបក្សមមួយនេះបន្តដំណើរទៅមុខទៀតដោយថាដើម្បីដល់គោលដៅ ការផ្លាស់ប្តូរជាវិជ្ជមានមួយ។លោក កឹម សុខា សរសេរបែបនេះនៅលើទំព័រហ្វេសប៊ុករបស់លោក នៅព្រឹកថ្ងៃចន្ទនេះ ក្នុងឱកាសខួប៤ឆ្នាំនៃការបង្កើតគណបក្សសង្គ្រោះជាតិ ដែលបានពីការរួមគ្នារវាងគណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ី កាលពីឆ្នាំ២០១២។លោក កឹម សុខា សរសេរទៀតថា ៖ បានវាយតម្លៃថា រយៈពេល៤ឆ្នាំកន្លងមកនេះ យើងធ្វើដំណើរតាមផ្លូវត្រឹមត្រូវហើយ។ ដូច្នេះខ្ញុំសូមឲ្យសកម្មជន-ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំងអស់ បន្ដដំណើរនេះតទៅមុខទៀត រហូតដល់គោលដៅរបស់យើង គឺ ការផ្លាស់ប្ដូរជាវិជ្ជមាន។លោក កឹម សុខា ថាគណបក្សបានកំណត់យកថ្ងៃទី១៧ ខែកក្កដា ជាថ្ងៃនៃការបង្កើតគណបក្សនេះ  ដោយថាជាថ្ងៃដែលថ្នាក់ ដឹកនាំគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួម ជាថ្ងៃកំណើត គណបក្ស។ប្រភពVOD

http://vodhotnews.com/2016/07/kem-sokha-cnrp-moves-on-right-direction

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា