គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកាលពីព្រឹកថ្ងៃច័ន្ទ បានសម្រេចបញ្ជូនសំណើលើកអភ័យឯកសិទ្ធិតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិចំនួនពីររូប ទៅគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាដើម្បីធ្វើការសិក្សា។នៅព្រឹកថ្ងៃចន្ទនេះ រដ្ឋសភាបានប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ដើម្បីពិនិត្យ និងអនុម័តរបៀបវារៈចំនួន៨ ដោយមានការចូលរួមពីតំណាងរាស្រ្តពីររូបមកពីគណបក្សសង្គ្រោះជាតិ។ ក្នុងរបៀបវារៈទាំង៨ របៀបវារៈទី១គឺការពិនិត្យលើសំណើសុំរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្នើសុំលើកអភ័យឯកសិទ្ធិសភារបស់តំណាងរាស្ត្រ២រូបគឺ លោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា។អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ថ្លែងក្នុងសន្និសីទក្រោយបញ្ចប់កិច្ចប្រជុំថា គណៈកម្មាធិការអចិន្ត្រៃយ៍ បានបញ្ជូនសំណើរសុំលើកអភ័យឯកសិទ្ធិតំណាងរាស្រ្តរបស់គណបក្សប្រឆាំង២រូប របស់ក្រសួងយុត្តិធម៌ ឲ្យគណៈកម្មការទី៦ ពន្យល់ដល់ក្រសួងយុត្តិធម៌ និងតុលាការ។លោកមានប្រសាសន៍បន្ថែមថា៖ រដ្ឋសភាស្ថិតនៅក្នុងវិស្សមកាលដូច្នេះមិនអាចប្រជុំបានទេ ហើយក៏ជាឱកាសដែលទុកជូនគណៈកម្មកាជំនាញសិក្សាអំពីការសុំលើកអភ័យឯកសិទ្ធិនេះ គឺបានសេចក្តីថាគណៈកម្មាធិការអចិន្ត្រៃយ៍បានបញ្ជូនសំណើនេះទៅជូនគណៈកម្មការទី៦ដើម្បីសិក្សា ស្រាវជ្រាវពិនិត្យហើយធ្វើរបាយការណ៍បញ្ជូនមកគណៈកម្មាធិការអចិន្រៃ្តយ៍វិញ ដូច្នេះមិនទាន់បានសម្រេចបញ្ហាហ្នឹងទេ។ប្រភពVOD
http://vodhotnews.com/2016/07/assembly-send-cnrp-parliament-case-to-6th-case