មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងនៅព្រឹកថ្ងៃអង្គារនេះបានថ្លែងការពារមេដឹកនាំរបស់ខ្លួនលោក សម រង្ស៊ី ដែលបានអំពាវនាវឲ្យសហគមន៍អឺរ៉ុបបិទការនាំចូលទំនិញពីប្រទេសកម្ពុជា ដើម្បីដាក់សម្ពាធទៅលើរដ្ឋាភិបាលកម្ពុជាឲ្យស្តារស្ថានភាពនយោបាយឡើងវិញ។នៅក្នុងបទអន្តរាគមន៍មួយនៅក្នុងសភាអឺរ៉ុបកាលពីថ្ងៃទី១៣ខែកក្កដាកន្លងមក ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះ បានអំពាវនាវឲ្យអឺរ៉ុបបិទការនាំចូលទំនិញវាយណភណ្ឌពីកម្ពុជានិងថាអាចបើកឲ្យនាំចូលវិញបានលុះត្រាតែមានលក្ខខណ្ឌនយោបាយណាមួយ។ប៉ុន្តែលោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានថ្លែងទៅកាន់ទៅកាន់អ្នកគាំទ្ររបស់ខ្លួននៅឯទីស្នាក់ការគណបក្សនៅសង្កាត់ចាក់អង្រែលើថា លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅឯក្រៅប្រទេសនោះ មិនចង់ឲ្យកម្មករខ្មែរវេទនានោះឡើយ ផ្ទុយទៅវិញលោក សម រង្ស៊ី ចង់ឲ្យកម្មករខ្មែរមានប្រាក់ខែគ្រប់គ្រាន់និងធ្វើការតាមច្បាប់ទម្លាប់ត្រឹមត្រូវ។ប្រភពVOD
http://vodhotnews.com/2016/07/cnrp-officers-protect-their-leader-statement