ត្រឡប់ក្រោយ

អាមេរិកជំរុញឲ្យទម្លាក់ការចោទប្រកាន់លើមន្រ្តីសិទ្ធិមនុស្សនិងបក្សប្រឆាំង

 

ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកដែលបានមកបំពេញទស្សកិច្ចនៅកម្ពុជា២ថ្ងៃមកនេះ បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ទម្លាក់ការចោទប្រកាន់លើមន្ត្រីបក្សប្រឆាំង និងមន្ត្រីសិទ្ធិមនុស្ស ដោយថាដើម្បីធានាឲ្យមានស្ថេរភាពនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារលោក Tom Malinowski លើកឡើងក្នុងសន្និសីទសារព័ត៌មាននៅស្ថានទូតអាមេរិក នារសៀលនេះថា ក្នុងរយៈពេលពីរថ្ងៃនៃការបំពេញទស្សនកិច្ចរបស់លោកនៅកម្ពុជានេះ លោកបានជួបមន្ត្រីរដ្ឋាភិបាល មន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រីគណបក្សប្រឆាំង។លោក Tom Malinowski លើកឡើងថា ក្រោយពីបានជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធ លោកថាលោកមានក្តីបារម្ភចំពោះការចាប់ខ្លួន និងការចោទប្រកាន់លើមន្ត្រីបក្សប្រឆាំង មន្ត្រីការពារសិទ្ធិមនុស្ស និងមន្ត្រីគ.ជ.ប។ លោកបន្តថា សហរដ្ឋអាមេរិកគាំទ្រចំពោះការអនុវត្តនីតិរដ្ឋ និងថាគ្មាននរណាម្នាក់រួមទាំងអ្នកនយោបាយផងអាចនៅលើច្បាប់នោះទេ។ ទោះយ៉ាងណា លោកថានៅប៉ុន្មានខែចុងក្រោយនេះ មានការចាប់ខ្លួន និងចោទប្រកាន់ទៅលើអ្នកដែលគេមើលឃើញថាតែងរិះគន់រដ្ឋាភិបាល និងតំណាងរាស្រ្តបក្សប្រឆាំង ដែលបញ្ហានេះហាក់កើតមានឡើងចំពោះភាគីតែម្ខាង។ប្រភពVOD

http://vodhotnews.com/2016/07/us-assistant-calls-for-hr-activistprelaesed

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា