ត្រឡប់ក្រោយ

លោក សម រង្ស៊ី លើក​ពី​តម្រុយ​នៃ​ការ​ធ្វើ​ឃាត​លោក កែម ឡី

 

លោក សម រង្ស៊ី ​ប្រធាន​គណបក្ស​ប្រឆាំង​បាន​ផ្តល់​តម្រុយ​​​ថា​អ្នក​មេ​គំនិត​នៅ​ពី​ក្រោយ​​ ឃាតកម្ម​លើ​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​លោក កែម ឡី ​​អាច​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ដោយ​អះអាង​​​ពី​មូលហេតុ​នោះ​ថា​ដោយសារ​​ លោក​ កែម ឡី គ្រោង​​ចូលរួម​​ជាមួយ​គណបក្ស​ប្រឆាំង​ប៉ុន្តែ​ការ​លើក​ឡើង​នេះ​ត្រូវ​បាន​ មន្ត្រី​គណបក្ស​ប្រជាជន​ថា​ជា​ការ​និយាយ​ផ្ទុយ​ហើយ​បាន​បង្វែរ​ទៅ​បក្ស​ ប្រឆាំង​វិញ​។ថ្លែង​​ទៅ​កាន់​អ្នក​គាំទ្រ​​នៅ​ក្នុង​វត្ត​មួយ​ក្នុង​ទីក្រុង​ប៉ារីស​ កាលពី​ថ្ងៃ​ទី​ ១៧ ​កក្កដា​ដែល​បាន​បង្ហោះ​នៅ​លើ​​ហ្វេសប៊ុក​របស់​លោក​​កាលពី​ថ្ងៃ​ចន្ទ​លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​ចាត់​ទុក​លោក កែម ឡី ជា​អ្នក​វិភាគ​ពោរពេញ​ដោយ​​ជំនាញ​​​ក្នុង​ផ្នែក​​ប្រជាធិបតេយ្យ​នយោបាយ​​ ថ្នាក់​មូលដ្ឋាន​ដោយ​បាន​ទទួល​ស្គាល់​ថា​លោក កែម ឡី ​គ្រោង​ចូលរួម​ជាមួយ​​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​ជាង​នេះ​ទៀត​អ្នក​វិភាគ​ ឯករាជ្យ​រូប​នេះ​ក៏​បាន​ជួយ​សរសេរ​កម្មវិធី​​នយោបាយ​​ឲ្យ​គណបក្ស​សង្គ្រោះ​ ជាតិ​ផង​ដែរ​។ លោក​ថា​ នោះ​ហើយ​ជា​ហេតុផល​ដែល​លោក​ត្រូវ​បាន​គេ​បាញ់​សម្លាប់​។ទោះបី​យ៉ាង​ណា​ក្នុង​សុន្ទរកថា​របស់​លោក​ សម រង្ស៊ី ​មិន​បាន​លើក​ពី​ឈ្មោះ​ជាក់លាក់​ណា​មួយ​​​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​នេះ​ទេ​ដោយ ​គ្រាន់​តែ​ថា​អ្នក​ដែល​ជា​មេគំនិត​​នៃ​ការ​ធ្វើ​ឃាត​​លោក កែម ឡី ​គឺជា​ភាគី​​ម្ខាង​ទៀត​ដែល​​ខឹង​លោក កែម ឡី វិភាគ​ច្បាស់​លើ​ចំណុច​​អវិជ្ជមាន​​​របស់​ភាគី​នោះ​ហើយ​លោក​គ្រោង​ចូល​រួម​ ជាមួយ​​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​​។ប្រភពភ្នំពេញប៉ុស្ដិ៍

http://www.postkhmer.com/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7/%E1%9E%9B%E1%9F%84%E1%9E%80-%E1%9E%9F%E1%9E%98-%E1%9E%9A%E1%9E%84%E1%9F%92%E1%9E%9F%E1%9F%8A%E1%9E%B8-%E1%9E%9B%E1%9E%BE%E1%9E%80%E1%9E%96%E1%9E%B8%E1%9E%8F%E1%9E%98%E1%9F%92%E1%9E%9A%E1%9E%BB%E1%9E%99%E1%9E%93%E1%9F%83%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%92%E1%9F%92%E1%9E%9C%E1%9E%BE%E1%9E%83%E1%9E%B6%E1%9E%8F%E1%9E%9B%E1%9F%84%E1%9E%80-%E1%9E%80%E1%9F%82%E1%9E%98-%E1%9E%A1%E1%9E%B8

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា