ត្រឡប់ក្រោយ

GMAC រិះគន់​លោក សម រង្ស៊ី ក្រោយ​អំពាវ​នាវ​ឲ្យ​អឺរ៉ុប​បិទ​ទីផ្សារនាំចូលទំនិញ​កម្ពុជា

 

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានប្រតិកម្មទៅនឹងមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី ដែលបានអំពាវនាវឲ្យសហភាពអឺរ៉ុបបិទការនាំចូលផលិតផលសម្លៀកបំពាក់ពីប្រទេសកម្ពុជា។នៅក្នុងបទអន្តរាគមន៍មួយនៅក្នុងសភាអឺរ៉ុបកាលពីថ្ងៃទី១៣ខែកក្កដាកន្លងមក ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះ បានអំពាវនាវឲ្យអឺរ៉ុបបិទការនាំចូលទំនិញវាយណភណ្ឌពីកម្ពុជា និងថាអាចបើកឲ្យនាំចូលវិញបានលុះត្រាតែមានលក្ខខណ្ឌនយោបាយណាមួយ។នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញនៅថ្ងៃនេះ លោក ខេន លូ អគ្គលេខាធិការ GMAC បានថ្លែងថា ប្រសិនបើសហភាពអឺរ៉ុបកាត់បន្ថយការនាំចូលសម្លៀកបំពាក់និងស្បែកជើងពីប្រទេសកម្ពុជា កម្មករ-កម្មការិនីកម្ពុជានឹងទទួលរងផលប៉ះពាល់។លោក ខេន លូ បានមានប្រសាសន៍ថា៖ “សហភាពអឺរ៉ុប គឺជាទីផ្សារធំបំផុតសម្រាប់ការនាំចេញសម្លៀកបំពាក់របស់កម្ពុជា ហើយបើសហភាពអឺរ៉ុបចាត់វិធានការណាមួយដើម្បីបន្ថយការនាំចូល  មានន័យស្មើនឹងការវាយបំបែកឆ្នាំងបាយរបស់កម្មករយ៉ាងដូច្នោះដែរ”។ប្រភពVOD

 

http://vodhotnews.com/2016/07/gmac-criticizes-sam-rainsy-about-closing-the-cambodia-market

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា