ត្រឡប់ក្រោយ

លោក ហ៊ុន សែន៖ នៅលើលោកនេះអត់មានអ្នកណាហ៊ានស្តីបន្ទោសឲ្យ ហ៊ុន សែន ទេ

 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះបានអះអាងថាមិនមាននាយករដ្ឋមន្រ្តីប្រទេសមហាអំណាចណាមួយហ៊ានស្តីបន្ទោសរូបលោកដូចការចុះផ្សាយរបស់កាសែតខ្លះនោះទេ។កាលពីថ្ងៃទី១៩ខែកក្កដា កាសែតខេមបូឌាដេលី បានចុះផ្សាយអត្ថបទមួយដោយដាក់ចំណងជើងថា អាបេ ប្រាប់លោក ហ៊ុន សែន ថាសាលក្រមសមុទ្រចិនស្ថាពរហើយ។ប៉ុន្តែក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តបាត់ដំបងនៅថ្ងៃនេះ លោក ហ៊ុន សែន ថ្លែងថាមិនមានថ្នាក់ដឹកនាំប្រទេសណាហ៊ានស្តីឲ្យរូបលោកនោះទេ រាប់ទាំងប្រធានាធិបតីអាមេរិកផងដែរ។លោកថ្លែងថា៖ សារព័ត៌មានហ្នឹងចេញជាខ្មែរផង ជាអង់គ្លេសផងថា អាបេ ស្តីបន្ទោសឲ្យ ហ៊ុន សែន ទៅឯណាឆ្កុយទៅ! ងាប់ហើយនៅលើលោកនេះអត់មានអ្នកណាហ៊ានស្តីបន្ទោសឲ្យ ហ៊ុន សែន ទេ។ សូមទោសអារឿងស្តីបន្ទោសហ្នឹងអត់ទេ។ សូម្បីប្រធានាធិបតីអាមេរិក អូបាម៉ា មកស្រុកខ្មែរ ក៏មិនមែនមកស្តីឲ្យនាយករដ្ឋមន្រ្តីខ្មែរទេ។លោក ហ៊ុន សែន អះអាងថានៅពេលទៅចូលរួមកិច្ចប្រជុំនៅប្រទេសម៉ុងហ្គូលីនោះ លោកបានជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្សិនហ្សូ អាបេ ដោយថាជាការពិភាក្សាដ៏ល្អ ដោយសំអាងថាលោក អាបេ ជាមិត្តស្និទ្ធស្នាលជាមួយរូបលោកតាំងពីមុនពេលគាត់ឡើងជានាយករដ្ឋមន្រ្តីជប៉ុនទៅទៀត ។ប្រភពVOD

http://vodhotnews.com/2016/07/no-one-dares-to-blame-hun-sen

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា