គណបក្សប្រជាជនកម្ពុជាបានកំណត់ទិសដៅរបស់ខ្លួនថានឹងបន្តធ្វើឲ្យក្បាលម៉ាស៊ីនគណបក្សប្រឆាំងចុះខ្សោយ តាមរយៈជំរុញនីតិវិធីរបស់តុលាការទៅលើមន្រ្តីបក្សសង្រ្គោះជាតិ។របាយការណ៍កម្រាស់១៦ទំព័រស្តីពីការកំណត់ទិសដៅភារកិច្ចសម្រាប់ឆមាសទី២ឆ្នាំ២០១៦ គណបក្សប្រជាជនកម្ពុជាដែលកំពុងគ្រប់គ្រងអំណាចបានលើកឡើងថាបក្សប្រឆាំងពេលនេះកំពុងមានវិបត្តិក្បាលម៉ាស៊ីនដឹកនាំ និងប្រឈមបញ្ហាផ្ទៃក្នុងជាច្រើន។បក្សកាន់អំណាចឲ្យដឹងតាមរបាយការណ៍នោះទៀតថាទិសដៅនិងភារកិច្ចរបស់ខ្លួនគឺបន្តឲ្យបក្សប្រឆាំងកាន់តែចុះខ្សោយតាមរយៈបន្តនូវយុទ្ធសាស្ត្រលើកទឹកចិត្តឲ្យគណបក្សនយោបាយដទៃទៀតចូលរួមការបោះឆ្នោតឲ្យបានច្រើននិងជំរុញអនុវត្តនីតិវិធីរបស់តុលាការរាល់សកម្មភាពដែលគណបក្សនោះថាល្មើសច្បាប់របស់ថ្នាក់ដឹកនាំមន្ត្រីនិងសកម្មជនរបស់គណបក្សប្រឆាំង។កន្លងទៅទាំងមជ្ឈជាតិនិងអន្តរជាតិមួយចំនួនបានចាត់ទុកថាវិធានការចាប់ខ្លួន មន្ត្រីសង្គមស៊ីវិល ចាប់ខ្លួនមន្ត្រី គ.ជ.ប មន្ត្រីបក្សប្រឆាំង និងការយាយីដល់មេបក្សប្រឆាំងលោក សម រង្ស៊ី និងលោក កឹម សុខា ពួកគេថាតុលាការជាឧបករណ៍នយោបាយរបស់បក្សកាន់ណាចក្នុងបំណងចង់រំលាយបក្សប្រឆាំងមុនការបោះឆ្នោតឆ្នាំ២០១៧និង២០១៨មកដល់បន្តគ្រប់គ្រងអំណាចបន្តទៀត។អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានការពារខ្លឹមសារនៃរបាយការណ៍របស់គណបក្សខ្លួនថាមិនបានជ្រៀតជ្រែកដល់ប្រព័ន្ធយុត្តិធម៌ទេ។ប្រភពVOD
http://vodhotnews.com/2016/07/cpp-will-continue-to-lessen-the-power-of-cnrp