មន្ត្រីរដ្ឋាភិបាល បានច្រានចោលព័ត៌មានដែលថា រដ្ឋាភិបាលបានចេញបញ្ជាមិនឲ្យទូរទស្សន៍ក្នុងស្រុកផ្សាយអំពី ព្រឹត្តិការណ៍ហែសពបណ្ឌិត កែម ឡី។ ការបដិសេធនេះ បន្ទាប់ពីមានសារទូរស័ព្ទដៃបែកធ្លាយ ដែលផ្ញើទៅអ្នកសារព័ត៌មានដោយសរសេរបទបញ្ជាថា មិនឲ្យផ្សាយពីរឿងឃាតកម្មចាប់ពីពេលនេះតទៅ។ថ្វីត្បិតតែពិធីដង្ហែសពបណ្ឌិត កែម ឡី ប្រព្រឹត្តទៅយ៉ាងកក្រើកប្រទេសកម្ពុជា រហូតផ្អើលដល់ស្ថាប័នសារព័ត៌មានបរទេសតាមប្រមាញ់ផ្សព្វផ្សាយ ព្រឹត្តិការណ៍ដ៏ធំគ្មានពីរនេះក្តី ប៉ុន្តែគេសង្កេតឃើញថា ស្ថាប័នទូរទស្សន៍ក្នុងស្រុកហាក់មិនបានចាប់អារម្មណ៍ផ្សព្វផ្សាយ ព្រឹត្តិការណ៍នេះឡើយ។ទន្ទឹមនឹងការមិនផ្សព្វផ្សាយនេះ កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បាន ផ្សាយថា អ្នកសារព័ត៌មាននៅស្ថានីយទូរទស្សន៍ទទួលបញ្ជាពីមន្ត្រីរដ្ឋាភិបាល ឲ្យបញ្ឈប់ការរាយការណ៍អំពីឃាតកម្ម។ កាសែតនេះ បានស្រង់យកសារហ្វេសប៊ុក (Facebook) ដែលគេ ជឿថាផ្ញើដោយលោក ស្វាយ ស៊ីថា រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រីថា “សូមឯកឧត្តម និងអស់លោកតាមគ្រប់ស្ថានីយទូរទស្សន៍រដ្ឋ និងឯកជន សហការអនុវត្តនូវបទបញ្ជាដ៏ម៉ឺងម៉ាត់បំផុតនេះ”។ប្រភពRFA
http://www.rfa.org/khmer/news/human-rights/Govt-official-denied-bans-local-media-from-broadcasting-Dr-Kem-Ley-funeral-07252016095502.html