ដៃគូវិភាគម្នាក់របស់លោកបណ្ឌិត កែម ឡី ជំរុញទៅរដ្ឋាភិបាលឲ្យវែកមុខអ្នកពាក់ព័ន្ធនឹងការបាញ់សម្លាប់អ្នកវិភាគល្បីឈ្មោះរូបនេះ ដោយលោកថាបើរកអ្នកបញ្ជាពីក្រោយឃាតកម្មនេះមិនឃើញថា នឹងធ្វើឲ្យប៉ះពាល់ដល់សន្លឹកឆ្នោតរបស់គណបក្សកាន់អំណាច។លោកបណ្ឌិត កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់នៅក្នុងហាងទំនិញក្នុងស្ថានីយប្រេងកាល់តិចនៅខណ្ឌចំការមន កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។លោក សុខ ទូច ដែលទើបទទួលបានងារជាបណ្ឌិតសភាចារ្យពីរដ្ឋាភិបាលនោះថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីម្សិលមិញនៅពេលពិធីបញ្ចុះសពលោក កែម ឡី ថារដ្ឋាភិបាលត្រូវទទួលខុសត្រូវលើការវែកមុខរកអ្នកពាក់ព័ន្ធករណីឃាតកម្មនេះ ដោយលោកថាបើរដ្ឋាភិបាលមិនបានធ្វើឲ្យមានតម្លាភាពទេ នោះប្រជាពលរដ្ឋនឹងមិនបោះឆ្នោតឲ្យនៅពេលខាងមុខ។ លោកបន្តថា៖ “ទុកភារកិច្ចនេះឲ្យរដ្ឋាភិបាល ហើយបើរដ្ឋាភិបាលមិនបានបកស្រាយ មិនបានរកឃើញនូវឧក្រិដ្ឋជននៅពីក្រោយទេ ហើយគ្មានការបកស្រាយណាច្បាស់លាស់ទេ ប្រជាជនគឺជាតុលាការ។ ៥ឆ្នាំមានតុលាការប្រជាជនម្តង អញ្ចឹងទេ ត្រូវទាមទាររកសេចក្តីពិតសម្រាប់មនុស្សជំនាន់ក្រោយ ហើយយើងអត់អាចបែកបាក់គ្នាបានទេ”។ទោះជាយ៉ាងណាលោកបណ្ឌិត សុខ ទូច បញ្ជាក់ថា លោកនឹងចាប់ផ្តើមវិភាគពីបញ្ហាសង្គមឡើងវិញ បន្ទាប់ពីអស់ពីលោក កែម ឡី។ប្រភពVOD
http://vodhotnews.com/2016/07/sok-touch-urges-the-government-to-find-the-culprit-behind-kem-ley-death