ត្រឡប់ក្រោយ

ព្រះ​តេជ​គុណ ប៊ុត ប៊ុនតិញ ថា​សមត្ថកិច្ច​កំពុង​តាម​រក​ព្រះ​អង្គ

 

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលអ្នកធ្វើការស្និទ្ធនឹងលោក កែម ឡី អះអាងថាសមត្ថកិច្ចកំពុងតាមរកព្រះអង្គតែមិនដឹងថាក្នុងបំណងអ្វីនោះទេ។ព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រាប់វីអូឌីថាព្រះអង្គបានទទួលទូរសព្ទពីជនមិនស្គាល់អត្តសញ្ញាណម្នាក់នៅម៉ោង៧ព្រឹកនេះ ដោយអះអាងថារូបគេជានគរបាល ហើយប្រាប់ព្រះអង្គថាមានសមត្ថកិច្ចកំពុងតាមរកព្រះអង្គ ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុអ្វីទេរួចបិទទូរសព្ទវិញ។ព្រះអង្គមានសង្ឃដីកាថា៖ ទទួលទូរស័ព្ទតាំងពីម៉ោង៧ព្រឹកនេះថា គាត់ជាប៉ូលីសគាត់អាណិតគាត់ស្រលាញ់ហើយគាត់ប្រគេនដំណឹងមកតេជគុណ សុំឲ្យតេជគុណរកកន្លែងមានសុវត្ថិភាពទៅ ព្រោះឥឡូវនេះខាងប៉ូលីសគេតាមដានរកតេជគុណហើយ។ … អត្មាគិតតាមឧត្តមបណ្ឌិតរបស់លោក កែម ឡី ដែលថា យើងរស់នៅស្រុកមួយដែលមានខ្លា មានសត្វសាហារវមានពស់វែកអីច្រើន យើងខំប្រឹងគេចទៅណាក៏គេចមិនរួចដែរ ពិបាកនឹងគេចណាស់ បើគេចង់ចាក់គេចង់ខាំវាងាយស្រួលសម្រាប់គេទេ ព្រោះយើងឋិតក្នុងទីតាំងមួយដែលគេអាចធ្វើបាបយើងបានគ្រប់ពេល។ព្រះតេជគុណ ប៊ុត ប៊ុនតិញ បន្តថាព្រះអង្គមានការបារម្ភខ្លះដែរពីសុវត្ថិភាព តែព្រះអង្គថាទោះជាចង់គេចទៅណាក៏មិនរួចដែរបើសមត្ថកិច្ចចង់ចាប់ព្រះអង្គនោះ។ប្រភពVOD

 

http://vodhotnews.com/2016/07/but-buntenh-said-that-there-are-people-looking-for-him

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា