គិតត្រឹមថ្ងៃទី២៦ កក្កដានេះ គឺមានរយៈពេលពីរខែហើយ ដែលប្រធានស្តីទីគណបក្សសង្គ្រោះជាតិឯកឧត្តម កឹម សុខា សម្ងំលាក់ខ្លួននៅទីស្នាក់ការគណបក្ស ក្រោយពីរងការចាប់ខ្លួនក្រោមបទចោទ «បដិសេធក្នុងការចូលខ្លួន» ពីសំណាក់តុលាការ។ ក្នុងរយៈពេលពីរខែនេះ ឯកឧត្តម កឹម សុខា មិនបានចុះជួបពលរដ្ឋតាមមូលដ្ឋានដោយផ្ទាល់នោះទេ ពោលគឺបានត្រឹមតែជួបពលរដ្ឋនៅក្នុងទីស្នាក់ការបក្សប៉ុណ្ណោះ។ តើប្រធានស្តីទីរូបនេះ អាចធ្វើអ្វីខ្លះ ដើម្បីត្រៀមប្រកួតប្រជែងការបោះឆ្នោតខាងមុខ?ក្នុងបរិបទនេះគេអាចមើលពីទិដ្ឋភាពជាក់ស្ដែងដោយឃើញថា ឯកឧត្តម កឹម សុខា ខានចុះជួបពលរដ្ឋតាមមូលដ្ឋាន ដើម្បីបង្កើនភាពស្និទស្នាល និងបង្ហាញសារនយោបាយដល់អ្នកគាំទ្រខ្លួន ដើម្បីផ្ដល់ទំនុកចិត្តដល់ពលរដ្ឋបានដូចមុនអស់រយៈពេលពីខែហើយ ក្រោយពីលោកសម្ងំលាក់ខ្លួននៅទីស្នាក់ការបក្ស ចាប់តាំងពីថ្ងៃទី២៦ ឧសភា ឆ្នាំ២០១៦មក។ ចំណែកតំណាងរាស្ត្រគណបក្ស ទាំងមន្ត្រីបក្សហាក់ដូចជាមមាញឹកណាស់ ដោយនៅជួបប្រជុំគ្នាជាមួយឯកឧត្តម កឹម សុខា ដើម្បីពិភាក្សា ពិគ្រោះយោបល់គ្នាក្នុងការរកផ្លូវដំណោះស្រាយនយោបាយ មុនពេលបោះឆ្នោតមកដល់។ តែក៏នៅមិនទាន់មានច្រកចេញពីភាពតានតឹងនយោបាយ ដើម្បីឲ្យឯកឧត្តម កឹម សុខា ដើរចេញជួបប្រជាពលរដ្ឋនិងបង្ហាញសារនយោបាយតាមទម្លាប់ខ្លួនបានដដែល។ប្រភពថ្មីៗ
https://www.thmeythmey.com/?page=detail&ctype=article&id=42539&lg=kh&