គណៈកម្មាធិការអចិន្រៃ្តយ៍គណបក្សប្រឆាំងកាលពីម្សិលមិញ បានជួបប្រជុំពិភាក្សាគ្នាអំពីការរៀបចំផែនការយុទ្ធសាស្រ្ត ដែលអនុញ្ញាតឲ្យគណបក្សនេះ ប្រកាសជាសាធារណៈដល់សាធារណជន ឲ្យដាក់ពាក្យសម្រាប់ឈរឈ្មោះធ្វើជាបេក្ខជន សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ នៅឆ្នាំក្រោយ។នៅក្នុងសេចក្តីប្រកាស ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំកាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិ បានប្រកាសថា ខ្លួននឹងប្រកាសជាសាធារណៈ ដើម្បីឲ្យមានបេក្ខជនដាក់ពាក្សឈរឈ្មោះសម្រាប់ការបោះឆ្នោតឃុំ សង្កាត់នាពេលខាងមុខ ឲ្យបានទូលំទូលាយ។គណបក្សសង្គ្រោះជាតិ ក៏បានបញ្ជាក់ផងដែរថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នឹងចុះហត្ថលេខា ដើម្បីផ្ទេរសិទ្ធិរបស់លោក ទៅដល់ថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រតិបត្តិនៅតាមក្រុង ស្រុកខណ្ឌនានា ដើម្បីឲ្យធ្វើជាតំណាងក្នុងការចុះហត្ថលេខាលើទម្រង់លិខិត ផ្សេងៗ ដើម្បីចុះឈ្មោះ សម្រាប់ទីភ្នាក់ងារគណបក្សនយោបាយ។ «ក្រុមការងារនៃគណៈកម្មាធិការថ្នាក់ខេត្ត ក្រុង និងថ្នាក់ក្រោមជាតិ ត្រូវតែពង្រឹងសមត្ថភាពរបស់គណៈកម្មការពិសេស នៅគ្រប់ឃុំ សង្កាត់ទាំងអស់»។ ប្រភពភ្នំពេញប៉ុស្ដិ៍
http://www.postkhmer.com/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7/cnrp-%E1%9E%93%E1%9E%B9%E1%9E%84%E1%9E%B2%E1%9F%92%E1%9E%99%E1%9E%9F%E1%9E%B6%E1%9E%92%E1%9E%B6%E1%9E%9A%E1%9E%8E%E1%9E%87%E1%9E%93%E1%9E%88%E1%9E%9A%E1%9E%88%E1%9F%92%E1%9E%98%E1%9F%84%E1%9F%87%E1%9E%87%E1%9E%B6%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%BB%E1%9E%98%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%B9%E1%9E%80%E1%9F%92%E1%9E%9F%E1%9E%B6-%E1%9E%83%E1%9E%BB%E1%9F%86-%E1%9E%9F%E1%9E%84%E1%9F%92%E1%9E%80%E1%9E%B6%E1%9E%8F%E1%9F%8B