ត្រឡប់ក្រោយ

លោកនាយករដ្ឋន្រ្តី ហ៊ុន សែន ផ្ដើម​ចុះ​តាម​មូលដ្ឋាន ខណៈ​លោក កឹម សុខា ជាប់ឃុំ​ក្នុងបក្ស

 

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចាប់ផ្ដើម​ចុះ​ជួប​ពលរដ្ឋ​តាម​បណ្ដា​ខេត្ត​នានា ដើម្បី​ត្រួតពិនិត្យ​ដោះស្រាយ​បញ្ហា​ជឿនលឿន និង​បញ្ហា​សេសសល់​តាម​មូលដ្ឋាន​។ សកម្ម​ភាពចុះ​ជួប​ពលរដ្ឋ​តាម​មូលដ្ឋាន​របស់​លោក ហ៊ុន សែន ពេលនេះ​ធ្វើឡើង ខណៈដែល​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​និយម​ចុះ​តាម​មូលដ្ឋាន ដើម្បី​ទាញ​ប្រជាប្រិយភាព​បក្ស​ខ្លួន​នោះ កំពុង​សម្ងំ​នៅ​ទីស្នាក់ការ​បក្ស ក្រោយ​រង​ការចាប់ខ្លួន ពីបទ «​បដិសេធ​ក្នុងការ​ចូលខ្លួន​»​។ តើ​សកម្ម​ភាពចុះ​ត្រួតពិនិត្យ​ដោះស្រាយ​បញ្ហា​តាម​មូលដ្ឋាន​នេះ គឺជា​យុទ្ធសាស្ត្រ​របស់​លោក ហ៊ុន សែន ដើម្បី​ទាញ​ប្រជាប្រិយភាព​វិញ ខណៈ​មេបក្ស​ប្រឆាំង​កំពុង​ជាប់​ក្តីក្ដាំ​ពិបាក​ចុះ​តាម​មូលដ្ឋាន​?ក្រោយពី​សង្កេតឃើញថា តាម​តំបន់ តាម​មូលដ្ឋាន​មួយចំនួន​នៅមាន​បញ្ហា​មិនទាន់បាន​ដោះស្រាយ​នោះលោកហ៊ុន សែន ក៏បាន​ប្រកាស​ឲ្យ​បានដឹង​មុន​ថា លោក​នឹង​ចាប់ផ្ដើម​យុទ្ធនា​ការចុះ​ជួប​ពលរដ្ឋ​តាម​មូលដ្ឋាន នៅតាម​បណ្ដា​ខេត្ត​នានា ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​ទាំងនោះ​។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា