ត្រឡប់ក្រោយ

លោក ឱម យ៉ិនទៀង ជឿថា ពលរដ្ឋ​នឹង​កាន់តែ​ស្អាតស្អំ ក្នុង​រយៈពេល ១០​ឆ្នាំ​ខាងមុខ

 

ប្រធាន​អង្គភាព​ ប្រឆាំង​អំពើពុករលួយ (ACU) លោក ឱម យ៉ិនទៀង ជឿជាក់​យ៉ាង​មុតមាំ​ថា ពលរដ្ឋ​កម្ពុជា​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​នឹង​កាន់តែ​ស្អាតស្អំ​រយៈពេល ១០​ឆ្នាំ​ខាងមុខ តាមរយៈ​ការអប់រំ​ស្តីពី ការប្រឆាំង​អំពើពុករលួយ​ក្នុង​កម្មវិធីសិក្សា​ចាប់ពី​កម្រិត​បឋមសិក្សា រហូតដល់​ថ្នាក់​ឧ​ត្ត​មសិ​ក្សា នៅ​ទូទាំងប្រទេស​។​លោក ឱម យ៉ិនទៀង សង្ឃឹមថា គ្រូ​បង្គោល​ប្រឆាំង​អំពើពុករលួយ​ជាង ១០០ និង​លោកគ្រូ​អ្នកគ្រូ​ដទៃទៀត ដែល​នឹង​បណ្តុះបណ្តាល​សិស្សានុសិស្ស​កម្រិត​បឋម​សិក្សា​ជាង ៩​សែន​នាក់ ទូទាំងប្រទេស​នោះ នឹង​អាច​ជំរុញ​ឲ្យ​សិស្ស​ទាំងនោះ​ក្លាយជា​ពលរដ្ឋ​ស្អាតស្អំ​ដែល​ប្រឆាំង​ អំពើពុករលួយ ស្របតាម​គោល​គំនិត​របស់ ACU និង​ក្រសួង​អប់រំ ដែលមាន​គោលបំណង​ជំរុញ​ការប្រឆាំង​អំពើពុករលួយ​នៅក្នុង​សង្គម​។​ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​សម្រាប់​ការអប់រំ ស្តីពី​ការប្រឆាំង​អំពើពុករលួយ ក្នុង​កម្មវិធីសិក្សា​បឋម​សិក្សា​ចំណេះ​ទូទៅ​នៅ​ព្រឹក​នេះ​ប្រធាន ACU រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​សង្ឃឹម​ជឿជាក់ថា ១០​ឆ្នាំ​ទៀត ក្មេងជំនាន់ក្រោយ​នឹង​គិត​ខុស​យើង​លើ​បញ្ហា​នានា រឿង​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស គឺ​វា​មិនមាន​ធាតុ​មួយ​ខ្វះ​ធាតុ​មួយ​ទេ​លើ​បញ្ហា​នេះ​។ប្រភពថ្មីៗ

https://thmeythmey.com/?page=detail&ctype=article&id=42567&lg=kh

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា