ត្រឡប់ក្រោយ

នាយក​រដ្ឋ​មន្រ្តី​​ប្តូរ​ឈ្មោះ​ផ្សារ​ស្ទឹង​ត្រែង​និងមិនតម្រូវ​ឲ្យ​អាជីវករបង់ប្រាក់

 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តូរឈ្មោះថ្មីដល់ផ្សារស្ទឹងត្រែងនិងថាអាជីវករអាចប្រកបរបរបរបស់ខ្លួនពេញមួយជិវិតដោយមិនបាច់បង់ប្រាក់ឡើយ។កាលពីយប់ថ្ងៃទី០៧ មេសា ឆ្នាំ២០១៦ មានហេតុការណ៍ឆេះផ្សារស្ទឹងត្រែងដែលបណ្តាលឲ្យតូបនៅក្នុងផ្សារទាំងអស់១២២០តូបត្រូវបានអគ្គីភ័យឆាបឆេះបំផ្លាញទាំងស្រុង។ បន្ទាប់ពីមានហេតុការណ៍នេះនៅថ្ងៃទី១០ ខែមេសា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាលោកនឹងធានាសាងសង់ផ្សារជូនអាជីវករសម្រាប់លក់ដូរឡើងវិញ។ក្រោយពីបានជួបជាមួយមន្ត្រីរាជការនិងអាជីករផ្សារស្ទឹងត្រែងកាលពីថ្ងៃ២៦ កក្កដា ម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើគេហទំព័រហ្វេសបុកថា៖ អាជីវករទាំងអស់អាចប្រកបរបររកស៊ីទទួលទាននៅក្នុងផ្សារនេះអស់មួយជីវិតតកូនតចៅអត់បង់លុយអ្វីឡើយ តែត្រូវបង់ពន្ឋ និងភាស៊ី ហើយជ្រើសរើសគណៈកម្មការផ្សារដោយខ្លួនឯង។ តែមិនចេញប័ណ្ណកម្មសិទ្ឋិឲ្យយទេ”។លោកបន្ថែមថា លោកក៏បានសម្រេចប្តូរឈ្មោះផ្សារនេះទៅឈ្មោះផ្សារសាមគ្គីស្ទឹងត្រែងផងដែរ។លោកបានសរសេរបន្ថែមទៀតថា ចំពោះទំហំតូបដែលអាជីវករត្រូវទទួលបាននោះគឺមានទំហំ ២មx២ម ហើយអាចទទួលបានចំនួនតូបដែលអាជីវករធ្លាប់មានពីមុន។ប្រភពVOD

http://vodhotnews.com/2016/07/pm-change-streng-treng-market-name

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា