ត្រឡប់ក្រោយ

តុលាការកាត់ទោសកំបាំងមុខឲ្យលោក សម រង្ស៊ី ចាញ់ក្តីប្រធានរដ្ឋសភា

 

សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកនេះបានកាត់កំបាំងមុខឲ្យប្រធានគណបក្សសង្គ្រោះជាតិ លោក សម ង្ស៊ី ចាញ់ក្តីប្រធានរដ្ឋសភាកម្ពុជាលោក ហេង សំរិន ដោយបង្គាប់ឲ្យសងជំងឺចិត្តនូវទឹកប្រាក់ចំនួន១៥០លានរៀល ក្រោមបទចោទបរិហារកេរិ៍្តជាសាធារណៈ។កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថាក្នុងរបបដែលដឹកនាំដោយលោក ហេង សំរិន ក្នុងទសវត្សន៍១៩៨០ បានកាត់ទោសប្រហារជីវិតសម្តេចព្រះ នរោត្តម សីហនុ ដោយថារបបនោះបានចោទព្រះអង្គថាជាជនក្បត់ជាតិនិងមានភ្ជាប់ជាមួយវីឌីអូឃ្លីបមួយរបស់សម្តេចនរោត្តម សីហនុ ផង។ ប៉ុន្តែនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ មេធាវីតំណាងឲ្យលោក ហេង សំរិន គឺលោក គី តិច បានដាក់ពាក្យប្តឹងលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ដោយថាការលើកឡើងនេះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសប្រធានរដ្ឋសភាហើយបានទាមទារសំណងជំងឺចិត្ត៣០០លានរៀល។ក្នុងសវនាការព្រឹកមិញ ចៅក្រមជំនុំជម្រះ លោក រស់ ពិសិដ្ឋ បានស្តាប់ការលើកឡើងរបស់មេធាវីតំណាងដើមបណ្តឹងនិងតំណាងអយ្យការ ប៉ុន្តែគ្មានតំណាងភាគីលោក សម រង្ស៊ី នោះទេ។បន្ទាប់ពីបានសម្រាកប្រហែលជា១៥នាទី ចៅក្រមជំនុំជម្រះលោក រស់ ពិសិដ្ឋ បានប្រកាសឲ្យលោក សម រង្ស៊ី បង់ប្រាក់ពិន័យចូលថវិកាជាតិចំនួន១០លានរៀលនិងសងសំណងជំងឺចិត្តដល់ដើមបណ្តឹងចំនួន១៥០លានរៀល។ប្រភពVOD

http://vodhotnews.com/2016/07/samranry-fined-150m-riel-defamation-case

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា