ត្រឡប់ក្រោយ

មេ​បក្ស​ប្រឆាំង​អំពាវនាវ​ឲ្យ​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​​ក្រុង​ប៉ារីស​ប្រតិកម្ម​នឹង​លោក ហ៊ុន សែន

 

គណបក្ស​ប្រឆាំង​នៅ​តែ​បន្ត​ចោទ​ប្រកាន់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​ជាង ៣០​ឆ្នាំ​មក​ហើយ​នោះ​ថា មិន​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១។លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា អំពាវនាវ​ឲ្យ​ប្រទេស​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ស្ដីពី​កម្ពុជា នោះ​ត្រូវ​តែ​មាន​ប្រតិកម្ម​ចំពោះ​ការ​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ដឹកនាំ​ប្រទេស​ឲ្យ​ឃ្លាត​ចាក​ឆ្ងាយ​ពី​កន្លង​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស និង​បញ្ហា​ដទៃ​ទៀត​ដូច​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​នោះ៖ «ហើយ​មិន​មែន​គ្រាន់តែ​សិទ្ធិ​នៃ​ប្រទេស​ជា​ម្ចាស់​ហត្ថលេខី​ទាំង​អស់​នោះ​ទេ គឺ​ជា​កាតព្វកិច្ច​ក្នុង​ការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា វិល មក​រក​ផ្លូវ​ប្រជាធិបតេយ្យ​វិញ ព្រោះ​យើង​បាន​ចុះ​ហត្ថលេខា​ជាមួយ​គ្នា​រួច​ហើយ​កាល​ពី​ថ្ងៃ​២៣ តុលា ១៩៩១»។​ ​ស្ថាប័ន​អន្តរជាតិ​ដែល​ឃ្លាំមើល​អំពី​បញ្ហា​ប្រទេស​កម្ពុជា អះអាង​ដែរ​ថា នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​រំលោភបំពាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ហើយ​ប្រទេស​ដែល​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ត្រូវ​នាំគ្នា​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រំលោភ​បំពាន​នេះ។

http://www.rfa.org/khmer/news/politics/sam_rainsy-07282016234126.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា