ត្រឡប់ក្រោយ

លោក សម រង្ស៊ី ថា​មិន​ចាប់​អារម្មណ៍​នឹង​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ

 

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​កម្ពុជា ថា​មិន​ឈរ​លើ​ច្បាប់ និង​មិន​ឈរ​លើ​គតិយុត្តិធម៌។ លោក​ថា តុលាការ​ឈរ​លើ​រឿង​នយោបាយ ឬ​រឿង​ពុក​រលួយ​ទាំងអស់។ប្រតិកម្ម​នេះ បន្ទាប់​ពី​សវនាការ​កំបាំង​មុខ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី​លោក សម រង្ស៊ី ចំនួន ១០​លាន​រៀល​ចូល​ថវិកា​រដ្ឋ និង​សំណង​ជំងឺ​ចិត្ត​ដល់​លោក ហេង សំរិន ១៥០​លាន​រៀល​ពី​បទ​បរិហារ​កេរ្តិ៍ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កក្កដា។ប្រភពRFA

 

http://www.rfa.org/khmer/news/politics/sam-rainsy-reaction-to-pp-court-07282016103747.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា