ត្រឡប់ក្រោយ

លោក សម​ រង្ស៊ី ប្រកាសប្តឹងឧទ្ធរណ៍ប្រឆាំងសាលក្រមចោទថាបរិហាកេរ្តិ៍លោក ហេង សំរិន

 

មន្ត្រីអះអាងថាលោក សម រង្ស៊ី នឹងដាក់ពាក្យប្តឹងទៅតុលាការជាន់ខ្ពស់ប្រឆាំងសាលក្រមសាលាដំបូង ដែលបង្គាប់ឲ្យបង់ប្រាក់ជាង១០០លានរៀលឲ្យទៅដើមបណ្តឹងប្រធានរដ្ឋសភាលោក ហេង សំរិន ទាក់ទិននឹងមេបក្សរូបនោះបង្ហោះវីដេអូរំឭកពីព្រះរាជបន្ទូលសម្តេចព្រះ នរោត្តម សីហនុ រិះគន់វៀតណាមថាបានបង្កប់កម្លាំងពិសេសចូលក្នុងជួរបក្សកាន់អំណាច។កាលពីម្សិលមិញចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក រស់ ពិសិដ្ឋ បានសម្រេចឲ្យមេបក្សប្រឆាំងលោក សម រង្ស៊ី ចាញ់ក្តីប្រធានរដ្ឋសភាលោក ហេង សំរិន និងតម្រូវឲ្យលោក សម រង្ស៊ី បង់ប្រាក់សំណងជំងឺចិត្តដល់លោក ហេង សំរិន ១៥០លានរៀលនិងបង់ពិន័យជូនរដ្ឋ១០លានរៀល។តំណាងរាស្ត្រមួយរូបរបស់គណបក្សសង្គ្រោះជាតិលោក ឃី វ៉ានដេត ប្រាប់អ្នកគាំទ្រនិងអ្នកសារព័ត៌មាននៅស្នាក់កណ្តាលគណបក្សនាថ្ងៃទី២៩ខែកក្កដានេះថា គណបក្សសង្គ្រោះជាតិមិនអាចទទួលយកតាមសាលក្រមនេះបានទេ។ លោកថាលោក សម រង្ស៊ី បានឲ្យក្រុមមេធាវីដាក់ពាក្យប្តឹងទាស់ទៅសាលាឧទ្ធរណ៍ហើយបើទោះមិនរំពឹងថាឈ្នះក៏ដោយ។ប្រភពVOD

 

http://vodhotnews.com/2016/07/sam-rainsy-fill-a-complaint-back-against-heng-somren

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា