ត្រឡប់ក្រោយ

Fresh News ថា នាយករដ្ឋមន្ត្រី​សម្រេច​ប្ដឹង​ប្រឆាំង​សមាជិក​ព្រឹទ្ធសភា​បក្សប្រឆាំង​មួយ​រូប​ទៀត​

 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចដាក់ពាក្យប្ដឹងប្រឆាំងនឹងសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោកស្រី ថាក់ ឡានី ដែលបានលើកឡើងថា លោកនាយករដ្ឋមន្ត្រីមានជាប់ពាក់ព័ន្ធនឹងឃាតកម្មលើអ្នកស្រាវជ្រាវសង្គម និងជាអ្នកវិភាគនយោបាយ លោកបណ្ឌិត កែម ឡី។នៅក្នុងឃ្លីបវីដេអូមួយបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី បានថ្លែងនៅក្នុងវេទិកាតូចមួយជាមួយប្រជាពលរដ្ឋ ដោយពុំបានបញ្ជាក់ពីទីតាំង និងពេលវេលាច្បាស់លាស់នោះឡើយ។សមាជិកព្រឹទ្ធសភារូបនេះ បានថ្លែងថា៖ «ឥឡូវហ្នឹង ហ៊ុន សែន មិនដឹងគិតយ៉ាងម៉េចទៀតទេ។ នៅមិននៅ ចុះឡើងៗ ទៅបាញ់លោក កែម ឡី អ្នកវិភាគនយោបាយ ដែលគាត់លើកឡើងពីទិដ្ឋភាព ហ៊ុន សែន ពុករលួយ កូនចៅពុករលួយ សល់លុយប៉ុន្មានលាននៅទីណា។ ឯកសារ Global Witness មានទាំងអស់»។វេបសាយ Fresh News ដែលបានអះអាងថា បានសម្ភាសជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ បានផ្សាយថា លោកនាយករដ្ឋមន្ត្រី បានសម្រេចប្ដឹងប្រឆាំងនឹងសមាជិកព្រឹទ្ធសភារូបនេះ។

 

http://vodhotnews.com/2016/07/hs-complain-cnrp-opposition

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា