ត្រឡប់ក្រោយ

ប៊ុត ប៊ុនតិញ ហៅឃាតកម្ម​​លើលោក កែម ​ឡី​ ថាជាល្ខោនមិនមានវាំងនន​

 

ព្រះតេជគុណជាស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យហៅការរៀបចំធ្វើអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ខែកក្កដាថាជាការរៀបចំឡើងដែលបន្សល់ទុកចំណុចសង្ស័យជាច្រើនឬហៅថាល្ខោនមិនមានវាំងនន។នៅក្នុងវីឌីអូឃ្លីបដែលព្រះតេជគុណ ប៊ុន ប៊ុនតិញ បង្ហាញលើហ្វេសប៊ុករបស់ព្រះអង្គនៅថ្ងៃនេះ ព្រះអង្គវិភាគប្រៀបធៀបឃាតកម្មលើលោក កែម ឡី ទៅនិងឆាកល្ខោនថាអ្នកនិពន្ធនិងអ្នកដឹកនាំរឿងបានល្អ តែបែរជាទៅសម្តែងលើឆាកដែលមិនមានវាំងនន។ព្រះអង្គបញ្ជាក់ថាមានភស្តុតាងជាច្រើនបង្ហាញថាកាំភ្លើងរបស់ឃាតករគេដាក់ឲ្យមានគ្រាប់តែ២ ដើម្បីកុំឲ្យមានឱកាសបាញ់តជាមួយអ្នកផ្សេង ហើយទុកឲ្យមហាជនវាយសម្លាប់ ដើម្បីបញ្ចប់សាច់រឿង ប៉ុន្តែព្រះអង្គថាការរៀបចំត្រូវថ្លោះថ្លោយ។ ព្រះអង្គចាប់អារម្មណ៍ចំណុចមួយទៀតដែលម្តាយនិងប្រពន្ធរបស់ អឿត អាង ជាជនសង្ស័យនោះបកស្រាយខុសៗគ្នា នាំឲ្យមានការសង្ស័យកាន់តែច្រើន។ ព្រះអង្គបន្តថា៖ «ចុងខែមិថុនាគាត់បានប្រលយពាក្យប្រាប់អ្នកភូមិថាមួយខែទៀតគាត់ក្លាយជាអ្នកធំ គឺគាត់មកធ្វើធំនៅកន្លែងនេះ ចឹងបានន័យថា តួសម្តែងមិនបានហ្វឹកហាត់គ្រប់គ្រាន់។ ចំណែកអ្នកមើលរឿងគឺរឿងនេះមានអាថ៌កំបាំងច្រើន នាំឲ្យអ្នកមើលមានការថ្លោះថ្លោយ។ អ្នកតាមដានរឿងគឺប្រពន្ធនិងម្តាយឃាតករ អឿង អាង ហៅ ជួប សម្លាប់ ឆ្លើយមិនដូចគ្នា មានន័យថាពួកគាត់មិនយល់សាច់រឿង»។ទោះយ៉ាងណាព្រះតេជគុណមិនបានបង្ហើបថាក្រុមដែលរៀបចំឆាកល្ខោនមិនមានវាំងនននេះជាក្រុមណាមួយទេ។ប្រភពVOD

http://vodhotnews.com/2016/08/kem-ley-assassination-is-just-a-show-without-curtain-said-but-buntenh

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា