ត្រឡប់ក្រោយ

លោក ហ៊ុន សែន ដាក់​ពាក្យ​ប្ដឹង​លោក សម រង្ស៊ី និង​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង

 

 

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​ដាក់​ពាក្យ​ប្ដឹង​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី និង​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី អ្នកស្រី ថាក់ ឡានី ពី​បទ​មូល​បង្កាច់​​រដ្ឋាភិបាល​ថា​នៅ​ពី​ក្រោយ​នៃ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី។ពាក្យ​បណ្ដឹង​ចំនួន​២​របស់​លោក ហ៊ុន សែន ដែល​តំណាង​ដោយ​មេធាវី​រាជរដ្ឋាភិបាល​គឺ​លោក គី តិច ចុះ​ថ្ងៃ​ទី​១ សីហា បាន​សម្រេច​ដាក់​ប្ដឹង​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ចាត់​ទុក​ការ​ផ្សព្វផ្សាយ​របស់​លោក សម រង្ស៊ី នៅ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) កាល​ពី​ថ្ងៃ​ទី​១០ កក្កដា ដែល​សរសេរ​ថា ការ​បាញ់​សម្លាប់​លោក កែម ឡី ថ្ងៃ​នេះ ជា​ភេរវកម្ម​មួយ​ទៀត រៀបចំ​ដោយ​រដ្ឋអំណាច​ជាដើម គឺ​ជា​ការ​មួល​បង្កាច់​មក​លើ​រដ្ឋាភិបាល។ចំណែក​បណ្ដឹង​មួយ​ទៀត​គឺ​លោក ហ៊ុន សែន ប្ដឹង​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី អ្នកស្រី ថាក់ ឡានី ជុំវិញ ​ការ​លើក​ឡើង​របស់​អ្នកស្រី​ដែល​ថា​លោក ហ៊ុន សែន សម្លាប់​លោក កែម ឡី។ ប៉ុន្តែ​អ្នកស្រី ថាក់ ឡានី បាន​បដិសេធ​នឹង​ការ​ចោទ​ប្រកាន់​នេះ ដោយ​អ្នកស្រី​ថា មិន​បាន​និយាយ​ថា លោក ហ៊ុន សែន ជា​អ្នក​សម្លាប់ លោក កែម ឡី ទេ គឺ​និយាយ​ថា មាន​អ្នក​ដទៃ​មក​សម្លាប់។ប្រភពRFA

http://www.rfa.org/khmer/news/politics/Husen-sue-Rainsy-and-his-senator-08012016012004.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា