ត្រឡប់ក្រោយ

លោក ហ៊ុន សែន បង្ហោះ​ប្រតិកម្ម​​ឡើង​វិញ ក្រោយ​អ្នកប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​លុប​ចោល

 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីរសៀលថ្ងៃម្សិលមិញបានបង្ហោះឡើងវិញនូវប្រតិកម្មរបស់លោកទៅនឹងអ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Phạm Đức Hiển ដែលបានចោទប្រកាន់លោកថា «ក្បត់វៀតណាម»។លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចដូច្នេះ បន្ទាប់ពីអ្នកប្រើប្រាស់ហ្វេសប៊ុករូបនោះបានលុបចោល comment របស់ខ្លួនមួយថ្ងៃក្រោយពីមេដឹកនាំកម្ពុជារូបនេះបានឆ្លើយតបទៅវិញជាមួយប្រតិកម្មធ្ងន់ៗ។កាលពីថ្ងៃទី៣១ ខែកក្កដា ប្រមុខរដ្ឋាភិបាលកម្ពុជាបានបង្ហោះសារនិងរូបភាពនៅលើទំព័រហ្វេសប៊ុករបស់លោក ដែលនិយាយអំពីការប្រគល់រង្វានដល់ជយលាភីនៃកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា»។ បន្ទាប់មក អ្នកប្រើប្រាស់ហ្វេសប៊ុក Phạm Đức Hiển ដែលជាឈ្មោះវៀតណាមបានចូលទៅដាក់ comment ថា «លោក ហ៊ុន សែន ក្បត់វៀតណាម»។លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយតបទៅវិញថាវៀតណាមមិនមែនជាចៅហ្វាយរបស់លោកនោះឡើយ ហើយលោកស្មោះត្រង់ចំពោះប្រទេសកំណើតរបស់លោក ព្រះមហាក្សត្រ និងភរិយារបស់លោក។លោក ហ៊ុន សែន បានរៀបរាប់ថា៖ «ហេតុអ្វីបានជាលោកនិយាយថា ខ្ញុំក្បត់វៀតណាម? តើវៀតណាមជាឪពុករបស់ខ្ញុំ ឬជាមហាក្សត្រខ្ញុំឬ? លោកត្រូវដឹងថា អ្នកដែលខ្ញុំត្រូវស្មោះត្រង់ គឺជាតិខ្មែររបស់ខ្ញុំ ព្រះមហាក្សត្រកម្ពុជាទីសក្ការៈរបស់ខ្ញុំ និងភរិយាជាទីស្រឡាញ់របស់ខ្ញុំ។ វៀតណាមមិនមែនជាចៅហ្វាយរបស់ខ្ញុំ ដែលខ្ញុំត្រូវស្មោះត្រង់នោះទេ»។

 

http://vodhotnews.com/2016/08/hun-sen-reacted-back-after-comment-was-deleted

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា