ត្រឡប់ក្រោយ

លោក ហ៊ុន សែន ផ្ដាំ​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ម្នា​ក់ថា កុំ​រត់​ឆ្លងដែន​ប្រយ័ត្ន​គេ​ចាប់

 

ពី​ពិធី​សម្ពោធ​ ដាក់​ឲ្យ​ប្រើប្រាស់ ផ្លូវជាតិ​លេខ​៤៤ នៅក្នុង​ខេត្តកំពង់ស្ពឺ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ដាំ​ទៅ​សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស សម រង្ស៊ី ថា មិនត្រូវ​រត់​ឆ្លងដែន​ចេញពី​ប្រទេស​កម្ពុជា​ឡើយ ពោលគឺ​ត្រូវ​ប្រឈមមុខ​ទទួលខុសត្រូវ​ចំពោះ​ការចោទប្រកាន់​មកលើលោក ជុំវិញ​ករណី​បាញ់សម្លាប់​លោក កែម ឡី ។​លោក ហ៊ុន សែន លើកឡើងដូច្នេះ ដោយទំនងជាលោក​ចង់​ផ្ដាំ​ទៅ​អ្នកស្រី ថាក់ ឡា​នី  សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស សម រង្ស៊ី ដែល​សម្តេច​អះអាងថា បាន​ចោទ​ខ្លួន ជា​អ្នក​សម្លាប់​លោក កែម ឡី  ។ «​តាម​ដឹង​ប្រុង​ឆ្លងតាម​ច្រក​ប៉ោយប៉ែត សូមកុំ​ឆ្លង ក្រែងលោ​គេ​ចាប់ ចង់​ឆ្លង​យក​(​លេស​)​ថា​ចង់ទៅ​ព្យាបាល​ជំងឺ សូមកុំ​ឲ្យ​សោះ​ប្រយ័ត្ន ។ ត្រូវ​តទល់​គ្នា ហ៊ានស៊ី​ហ៊ានសង ហ៊ាន​ផ្លោះ​របង​ហ៊ាន​ជាប់គុក ព្រោះ​អ្នកឯង​ហ៊ាន​ផ្លោះរ​បងហើយ​…»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​នាយករដ្ឋមន្ត្រី​។កាលពី​ថ្ងៃទី​០១ សីហា លោក ហ៊ុន សែន បានដាក់​ពាក្យ​ប្តឹង​លោក សម រង្ស៊ី និង​អ្នកស្រី ថាក់ ឡា​នី សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ​លោក កែម ឡី​។

https://thmeythmey.com/?page=detail&ctype=article&id=42766&lg=kh

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា