មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានសន្យាបង្កើតឡើងវិញនូវត្រី ព្រៃ ទឹក និងការងារឲ្យបានគ្រប់គ្រាន់ ដើម្បីបំពេញនូវតម្រូវការរបស់ប្រជាពលរដ្ឋនៅពេលគណបក្សនេះមានឱកាសដឹកនាំប្រទេស។ថ្លែងក្នុងពិធីអបអរខួប១ឆ្នាំនៃការបង្កើតគណបក្សនៅថ្ងៃអង្គារនេះលោក យង់ សាំងកុមារ ប្រធានកម្មវិធីអភិវឌ្ឍន៍សមត្ថភាពថ្នាក់ដឹកនាំមូលដ្ឋានថ្លែងថា បើគណបក្សនេះឈ្នះការបោះឆ្នោតឈានទៅរកការដឹកនាំប្រទេសនោះ នឹងធ្វើឲ្យកើតត្រី កើតព្រៃ បង្កើតទឹក និងបង្កើតការងារក្នុងស្រុកសម្រាប់ប្រជាពលរដ្ឋបានធ្វើ ហើយទទួលបានកម្រៃសមរម្យ។លោក យង់ សាំងកុមារ បញ្ជាក់ថាបច្ចុប្បន្នព្រៃលិចទឹកចំនួន៣សែនហិកតាកំពុងរង់ការកាប់ទន្ទ្រាន ហើយលោកមានគម្រោងកាត់បន្ថយការកាប់ផ្លាញនេះដើម្បីទុកជាជម្រកត្រី ការបង្កើតព្រៃគឺលោកពិនិត្យលើដីសម្បទានសេដ្ឋកិច្ចដែលប៉ះពាល់ព្រៃសំខាន់ៗ និងបង្កើតកន្លែងដាំព្រៃឈើឡើងវិញ។ ចំណែកការបង្កើតការងារគឺលោក គ្រោងបង្កើតសហគ្រាសខ្នាតមធ្យមចំនួន១សែន ហើយលើកលែងពន្ធដល់សហគ្រាសខ្នាតមធ្យមផ្សេងទៀតដែលមានស្រាប់រយៈពេល៥ឆ្នាំ។គណបក្សប្រជាធិបតេយ្យមូលដ្ឋានជាគណបក្សដែលបង្កើតដោយមានស្ថានិកមកពីមន្ត្រីសង្គមស៊ីវិល អ្នកវិភាគ អ្នកស្រាវជ្រាវ និងសិស្សនិស្សិត។ គណបក្សនេះបង្កើតឡើងកាលពីថ្ងៃទី២ខែសីហាឆ្នាំ២០១៥៕ប្រភពVOD
http://vodhotnews.com/2016/08/yorng-saing-koma-promise-to-approve-his-policy