ត្រឡប់ក្រោយ

GDP ដាក់ចេញគោលនយោបាយអាទិភាព៣សម្រាប់ការបោះឆ្នោត​ឃុំសង្កាត់

 

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ជាគណបក្សដែលទើបបង្កើតឡើងថ្មីបានដាក់ចេញគោលនយោបាយអាទិភាពចំនួន៣ចំណុច ដើម្បីប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤។គោលនយោបាយអភិវឌ្ឍន៍មូលដ្ឋានដើម្បីចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃចន្ទម្សិលមិញគឺមុនមួយថ្ងៃនៃខួបបង្កើតគណបក្សបាន១ឆ្នាំ។គោលនយោបាយនោះផ្តល់ផ្តោតលើការពង្រឹងចំណុចអាទិភាព៣គឺ ១មេឃុំ មេភូមិល្អ ទី២គ្រូពេទ្យល្អ គ្រូបង្រៀនល្អ គ្រូកសិកម្មល្អ និងទី៣នគរបាលល្អ។តាមគម្រោងដែលរដ្ឋាភិបាលបានកំណត់គឺការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧៕

http://vodhotnews.com/2016/08/gdp-top-3-political-priorities-for-election

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា