ត្រឡប់ក្រោយ

គណបក្សប្រជាធិបតេយ្យមូលដ្ឋានប្រារព្ធខួប១ឆ្នាំនៃការបង្កើតគណបក្ស

 

            នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានទីស្នាក់ការកណ្ដាលនៃគណបក្សសិ្ថតនៅ ផ្ទះលេខ ៣៨ ផ្លូវលេខ ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានប្រារព្ធខួប១ឆ្នាំនៃការបង្កើតគណបក្ស ដែលមានអ្នកចូលរួមប្រមាណ ២៥០រូប ក្នុងនោះរួមមានសមាជិកសមាជិកាគណបក្សចំនួន ២០ឃុំ មកពី ១២ខេត្ត, ស្ថានទូត, អង្គការជាតិ-អន្ដរជាតិ និងអ្នកសារព័ត៌មាន។ ថ្លែងក្នុងពិធីប្រារព្ធខួប លោក សាម អ៊ីន អគ្គលេខាងធិការគណបក្ស បានបញ្ជាក់់ប្រាប់ថា គណបក្សគ្រោងនឹងបំពេញឯកសារបែបបទក្នុងការស្នើសុំការប្រកួតប្រជែងក្នុងការបោះឆ្នោតក្រុមប្រឹក្សាទៅក្រសួងមហាផ្ទៃនៅចុងឆ្នាំ២០១៦នេះ ហេតុផលនៃការដែលយឺតយាវនេះ ដោយសារមានការពិបាកក្នុងការប្រមូលស្នាមមេដៃព្រោះមានការប្រមូលស្នាមមេដៃផ្សេងៗដើម្បីធ្វើរឿងផ្សេងៗ។ ចំពោះយុទ្ធសាស្រ្ដ និងការប្រកួតប្រជែកក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧នេះ គណបក្សគ្រោងនឹងធ្វើការប្រកួតប្រជែងដោយយកឃុំចំនួន ១០០ឃុំដើម្បីប្រកួតប្រជែង និងជ្រើសរើសយក២០ឃុំដើម្បីធ្វើជាឃុំគំរូ។ គួរបញ្ជាក់ផងដែរថា ក្នុងមួយឆ្នាំនេះ គណបក្សបានចំណាយសរុប៖ ១៥៥,៤៩២,០០០ រៀល (US ៛38,873) ក្នុងការធ្វើសកម្មភាពនយោបាយរបស់ខ្លួន ដែលថវិកានេះទទួលបានពីការចូលជាវិភាគទានពីសមាជិកគណបក្សក្នុង និងក្រៅស្រុក។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា