ត្រឡប់ក្រោយ

​លោក យ៉ង សាំង​កុមារ ជំរុញ​ឲ្យ​កម្ពុជា​បង្កើត​សហគ្រាស​ខ្នាតតូច​និង​មធ្យម​ចំនួន​១​លាន

 

លោក យ៉ង សាំង​កុមារ ប្រធាន​កម្មវិធី​ពង្រឹង​សមត្ថភាព​ថ្នាក់ដឹកនាំ​មូលដ្ឋាន បាន​ថ្លែងថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នឹង​បង្កើត​សហ​គ្រាន​ធុន​តូច និង​មធ្យម ឲ្យ​បាន​ចំនួន​១​លាន ដើម្បី​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ និង​ទាញ​អ្នក​ចំណាកស្រុក​ដែល​កំពុងធ្វើការ​នៅក្រៅ​ប្រទេស ឲ្យ​ត្រឡប់មក​ធ្វើការ​នៅ​កម្ពុជា​វិញ​។ ថ្លែង​នៅ​ចំពោះមុខ​ សកម្មជន​រាប់រយ​នាក់ មន្ត្រី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​អ្នកសារព័ត៌មាន លោក យ៉ង សាំង​កុមារ បាន​ថ្លែងថា បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មាន​គោលនយោបាយ បង្កើត​សហគ្រាស​ធុន​តូច និង​មធ្យម ឲ្យ​បាន​១​លាន ដើម្បី​បង្កើត​ការងារ​ដល់​យុវជន និង​រារាំង​ការ​ចំណាកស្រុក​ទៅធ្វើ​ការងារ​នៅក្រៅ​ប្រទេស​។ ការ​ថ្លែង​នេះ ធ្វើឡើង​ក្នុង​ពិធី​ប្រារព្ធ​ខួប​១​ឆ្នាំ នៃ​ការបង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២ សីហា​នេះ​។  ប្រធាន​កម្មវិធី​ពង្រឹង​សមត្ថភាព​ថ្នាក់ដឹកនាំ​មូលដ្ឋាន និង​ជា​អតីត​ប្រធាន​អង្គការ​សេ​ដាក​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​នៅ​កម្ពុជា បើ​មានតែ​សហគ្រាស​ធុន​តូច និង​មធ្យម​តែ​១​លាន ហើយ​សហគ្រាស​១​អាចបង្កើត​ការងារ​បាន​១០​នាក់ ក៏​យើង​អាច​ផលិត​ការងារ​បាន​១០​លាន​នាក់​»​។ប្រភពថ្មីៗ

https://thmeythmey.com/?page=detail&ctype=article&id=42791&lg=kh

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា