ត្រឡប់ក្រោយ

តុលា​ការចេញ​ដីកា​កោះហៅ​លោក សម រង្ស៊ី និង​អ្នកស្រី ថាក់ ឡា​នី តាមបណ្ដឹងលោកហ៊ុន សែន​

 

អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកាកោះហៅ​អ្នកស្រី ថាក់ ឡា​នី សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ឲ្យ​ចូល​បំភ្លឺ​នៅក្នុង​តុលាការ​នៅ​ថ្ងៃទី​០៨ សីហា តាម​ពាក្យបណ្ដឹង​របស់​មេធាវី​លោក ហ៊ុន សែន ។ ចំណែក​លោក សម រង្ស៊ី តុលាការ​បង្គាប់​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​១៩ សីហា ។ នេះ​បើតាម​លោក លី សុផាន់​ណា អ្នកនាំពាក្យសា​លា​ដំបូង​រាជធានីភ្នំពេញដែល​សរសេរ​នៅលើ​បណ្ដាញ​សង្គម Telagram នៅ​ថ្ងៃទី​០៣ សីហា​។​កាលពី​ថ្ងៃទី​០១ សីហា មេធាវី​របស់លោក ហ៊ុន សែន បានដាក់​ពាក្យ​ប្តឹងលោកសម រង្ស៊ី និង​អ្នកស្រី ថាក់ ឡា​នី សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ​លោក កែម ឡី​។ បើតាម​លោក គី តិច លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​លោក​ប្តឹង​លោក សម រង្ស៊ី ដែល​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ចោទ​រដ្ឋាភិបាល​ថា ជា​អ្នករៀបចំ​អំពើ​ភេរវកម្ម​សម្លាប់​លោ​កប​ណ្ឌិ​ត កែម ឡី និង​ប្តឹង​អ្នកស្រី ថាក់ ឡា​នី  ដែល​ចោទ​លោក ហ៊ុន សែន ថា ជា​អ្នក​សម្លាប់​លោក កែម ឡី ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា