មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តត្បូងឃ្មុំ លើកឡើងថា ករណីដកស្លាកសញ្ញាគណបក្សពីរដងក្នុងថ្ងៃតែមួយ គឺជាសកម្មភាពធ្វើឡើងដោយចេតនាតែម្តង។ ករណីនេះ ពួកគេស្នើឲ្យអាជ្ញាធរជួយចាត់វិធានការចំពោះអ្នកដែលបានដកបំផ្លាញស្លាកសញ្ញាគណបក្សប្រឆាំងនៅភូមិក្រែក ឃុំក្រែក កាលពីថ្ងៃទី៣១ កក្កដា។ អធិការនគរបាលស្រុកបញ្ជាក់ថា ពួកគេមិនទាន់ទទួលបានពាក្យបណ្ដឹងនៅឡើយ ប៉ុន្តែខាងលោកបានព្យាយាមហៅភាគីទាំងពីរសម្របសម្រួលគ្នាកាលពីពេលកើតហេតុថ្មីៗ តែមន្ត្រីបក្សប្រឆាំងមិនបានចូលរួម។មន្ត្រីគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា ពួកគេកំពុងរៀបចំពាក្យបណ្ដឹងដាក់ទៅអាជ្ញាធរ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ចំពោះសកម្មភាពដកស្លាកសញ្ញាគណបក្សរបស់ខ្លួន។ ការអះអាងនេះ កើតឡើងក្រោយពេលស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ មួយផ្ទាំង ត្រូវបានគេដកទុកចោលលើដីកាលពីថ្ងៃទី៣១ កក្កដា ចំនួនពីរដង ស្ថិតនៅទីតាំងតែមួយក្នុងឃុំក្រែក។ប្រធានប្រតិបត្តិខេត្តត្បូងឃ្មុំ គណបក្សសង្គ្រោះជាតិ លោក សេង ស៊ាងលី មានប្រសាសន៍ថា ការលើកស្លាកសញ្ញាគណបក្ស គឺពួកគាត់បានប្រាប់អាជ្ញាធរមូលដ្ឋានរួចហើយ។ប្រភពRFA
http://www.rfa.org/khmer/news/politics/CNRP-officials-in-Tboung-Khmom-ask-authorities-to-take-action-against-who-withdrawal-their-party-logo-08032016030825.html