សាលាដំបូងរាជធានីភ្នំពេញកោះហៅប្រធានគណបក្សសង្គ្រោះជាតិ និងសមាជិកព្រឹទ្ធិសភាគណបក្សប្រឆាំងឲ្យចូលបំភ្លឺតាមពាក្យបណ្តឹងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានប្តឹងអ្នកទាំងពីរថាបានចោទរដ្ឋាភិបាលថានៅពីក្រោយឃាតកម្មលើលោក កែម ឡី។កាលពីថ្ងៃទី១ សីហានេះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន តាមរយៈមេធាវី លោក គី តិច បានដាក់ពាក្យបណ្តឹងចំនួន២ពីរដោយបានប្តឹងលោក សម រង្ស៊ី និងសមាជិកព្រឹទ្ធិសភាបក្សប្រឆាំង លោកស្រី ថាក់ ឡានី ថាបានចោទប្រកាន់រដ្ឋាភិបាលលោកហ៊ុន សែនថាជាអ្នកនៅពីក្រោយឃាតកម្មលើលោកកែម ឡី និងបានទារសំណងម្នាក់១០០រៀល។នៅថ្ងៃនេះព្រះរាជអជ្ញារងដែលកាន់សំណុំរឿងនេះ និងជាអ្នកនាំពាក្យស្ថាប័នអយ្យការលោក លី សុផាន់ណា បានឲ្យអ្នកសារព័ត៌មានដឹងតាមសារអេឡិចត្រូនិចថា លោកនឹងកោះហៅលោកស្រី ថាក់ ឡានី ឲ្យចូលបំភ្លឺនៅថ្ងៃទី៨ សីហា វេលាម៉ោង២ រសៀល ចំណែកលោកសម រង្ស៊ី ត្រូវចូលបំភ្លឺនៅថ្ងៃទី១៩ សីហា វេលាម៉ោង៨ និង៣០នាទីព្រឹក។នៅព្រឹកនេះដែរ សមត្ថកិច្ចក៏បានយកដីកាកោះនេះទៅកាន់ទីស្នាក់ការបក្សសង្ក្រោះជាតិ តែត្រូវបានសមាជិកសភាគណបក្សសង្គ្រោះជាតិ លោក រៀល ខេមរិន្ទបដិសេធមិនទទួលដោយលោកថាគណបក្សពុំមានសិទ្ធិទទួលយកដីកាកោះនេះជំនួសអ្នកដែលជាប់បណ្តឹងឡើយ។ប្រភពVOD
http://vodhotnews.com/2016/08/pol-prosecutor-of-first-court-call-sam-rancy-and-tak-lany