លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចលុបចោលគម្រោងអភិវឌ្ឍចំនួនពីរ នៅខេត្តកំពង់ស្ពឺ ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដែលតែងតែតវ៉ាជំទាស់ចំពោះគម្រោងនេះ។ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅខេត្តកំពង់ស្ពឺព្រឹកនេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចនិរាករណ៌ចោលទាំងអស់នូវលិខិតស្នាមពាកព័ន្ឋចំណតរថយន្តចាស់ (បេនឡាន) ផ្សារកំពង់ស្ពឺ ដោយមិនមានការផ្លាស់ប្តូរកន្លែងលក់ដូររបស់អាជីវករទៅទីតាំងថ្មីឡើយ ពោលគឺប្រជាពលរដ្ឋ អាជីវករលក់ដូរអាចបន្តរបររកស៊ីពួកគេនៅចំណតរថយន្តចាស់នោះជារៀងរហូត។ ជាមួយគ្នានេះប្រមុខរដ្ឋាភិបាល ក៏បានបញ្ជាឲ្យអាជ្ញាធរ ត្រូវពិភាក្សាជាមួយម្ចាស់ចំណតរថយន្តថ្មី(បេនឡាន) ដើម្បីជួយសម្រួលការរកស៊ីដល់វិនិយោគិន ដែលមានបំណងរកស៊ីនៅទីនោះផងដែរ។ក្រៅពីបញ្ហាចំណតបេនឡាននេះ លោក ហ៊ុន សែន ក៏បានបដិសេធចោលលើពិភាក្សាពីគម្រោងរៀបចំព្រលានយន្តហោះ ដោយលោកប្រកាសថា គ្មានការរៀបចំព្រលានយន្តហោះនៅខេត្តកំពង់ស្ពឺឡើយ។
https://www.thmeythmey.com/?page=detail&ctype=article&id=42854&lg=kh&