ត្រឡប់ក្រោយ

មេធាវី ជំរុញ​ឲ្យ​តុលាការ​កំពូល ជំនុំជម្រះ​សំណើសុំ​នៅក្រៅ​ឃុំ របស់​មន្ត្រី​អាដហុក និង​មន្ត្រី​គជប​

 

ក្រោយ​បរាជ័យ​ ក្នុង​ការសុំ​នៅក្រៅ​ឃុំ​ចំនួន​២​លើក មន្ត្រី​គជប និង​មន្ត្រី​អាដហុក​ទាំង​៤​រូប ដែល​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ ក៏បានផ្តល់​សិទ្ធិ​ឲ្យ​មេធាវី​របស់ខ្លួន ដើម្បី​បន្ត​ប្តឹង​ទៅកាន់​តុលាការ​កំពូល​។ ប៉ុន្តែ ក្រុម​មេធាវី​ទាំងនោះ មិនទាន់​ទទួលបាន​ដំណឹង ពាក់ព័ន្ធ​នឹង​ការបើក​សវនាការ ពី​តុលាការ​កំពូល នៅឡើយ​ទេ​។ក្រុម​មេធាវី​របស់​ មន្ត្រី​អាដហុក និង​មេធាវី​របស់​មន្ត្រី​គជប នឹងដាក់​លិខិត ទៅកាន់​តុលាការ​កំពូល ដើម្បី​ស្នើ​ឲ្យ​ព​ន្លឿ​ន​ការជំនុំជម្រះ លើ​សំណើរ​សុំ​នៅក្រៅ​ឃុំ​។ ប៉ុន្តែ សហ​មេធាវី មិនទាន់​កំណត់​ពេលវេលា​ជាក់​ថា នឹងដាក់​លិខិត​ទៅកាន់​តុលាការ​កំពូល​នៅពេលណា​ឡើយ​។ ម្យ៉ាងទៀត មេធាវី​របស់​អ្នក​ទាំង​៥​ខាងលើ ត្រូវ​ជួប​ពិភាក្សាគ្នា​ជាមុនសិន មុននឹង​ឈានដល់​ការសម្រេចចិត្ត​ក្នុង​រឿងនេះ​។ នេះ​បើតាម​ការអះអាង​របស់​លោក សំ សុ​គង់ មេធាវី​ការពារ​ក្តី​ឲ្យ​លោក នី ចរិយា ដែលជា​អគ្គលេខាធិការរង​រប​ស់គ​ជប​។​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក សំ សុ​គង់ បាន​លើកឡើងថា សំណើរ​សុំ​នៅក្រៅ​ឃុំ មិនអាច​ត្រូវបាន​ពន្យារពេល​យូរ​ឡើយ ដូច្នេះ តុលាការ​កំពូល ត្រូវតែ​បើក​សវន​ការ ឲ្យ​ឆាប់រហ័ស​។ លោក សង្កត់ធ្ងន់ថា ក្រុម​មេធាវី ត្រូវតែ​រៀបចំ​កិច្ចការ​ខាងលើ​ឲ្យ​លឿន​តាមតែ​អាចធ្វើ​ទៅបាន ដោយ​មិន​បង្អែបង្អង់​នោះទេ​។ ប្រភពថ្មីៗ

https://thmeythmey.com/?page=detail&ctype=article&id=42868&lg=kh

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា