ត្រឡប់ក្រោយ

លោក ហ៊ុន សែន​៖ ជីវិតខ្ញុំ៤៦ឆ្នាំ​កន្លងទៅប្រើប្រាស់ដើម្បីបុព្វហេតុជាតិ​

 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងនៅចំថ្ងៃខួបកំណើតរបស់លោកថាពេលវេលានៃជីវិតរបស់លោក ៤៦ឆ្នាំកន្លងទៅបានប្រើប្រាស់ ដើម្បីជាតិមាតុភូមិនិងប្រជាជនកម្ពុជារបស់លោក។នៅថ្ងៃសុក្រទី៥ ខែសីហា ឆ្នាំ២០១៦នេះ ជាថ្ងៃកំណើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោកកើតនៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ ហើយថ្ងៃនេះលោកមានអាយុ៦៥ឆ្នាំគត់។ នេះបើតាមហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន។ក្នុងហ្វេសប៊ុកដដែលនេះ លោកបន្តថាលោកទទួលរងទុក្ខសោក ដោយធ្លាក់ខ្លួនពិកា ប៉ុន្តែលោកសប្បាយចិត្តដោយសារបានបំពេញការងារដើម្បីជាតិ៖ «ជិវិតពោរពេញដោយទុក្ខសោក រហូតធ្លាក់ខ្លួនពិការតែខ្ញុំពិតជាមានមោទនៈភាពនូវកិច្ចការដែលខ្ញុំបានបំពេញ សំរាប់ ប្រជាជនកម្ពុជារបស់យើង»។លោកនាយករដ្ឋមន្ត្រីជាអតីតសមាជិកទាហានរបស់ពួកខ្មែរក្រហម ហើយលោកបានពិការភ្នែកម្ខាងក្នុងសម័យនោះពេលបំពេញការងារនៅសមរភូមិ។លោកនាយករដ្ឋមន្ត្រីបានដឹកនាំទ័ពចូលរួមជាមួយកម្លាំងវៀតណាមវាយរំលំរបបខ្មែរក្រហមនៅឆ្នាំ១៩៧៩ ហើយលោកបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៨៥៕

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា