ត្រឡប់ក្រោយ

មេធាវី​លោក ហ៊ុន សែន មក​បំភ្លឺ​តាម​បណ្ដឹង​ប្ដឹង​លោក សម រង្ស៊ី និង​អ្នកស្រី ថាក់ ឡានី

 

លោក​មេធាវី គី តិច តំណាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មក​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៥ សីហា នេះ ចំពោះ​ពាក្យ​បណ្ដឹង​ដែល​ប្ដឹង​ប្រធាន​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ និង​អ្នកស្រី ថាក់ ឡានី។ក្រោយ​ពី​តុលាការ​ក្រុង​ភ្នំពេញ​ទទួល​ពាក្យ​បណ្ដឹង​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១ សីហា ភ្លាមៗ តុលាការ​ក៏​ចេញ​ដីកា​កោះ​ហៅ​អ្នក​ពាក់ព័ន្ធ​មក​បំភ្លឺ​លើ​ពាក្យ​បណ្ដឹង​ភ្លាម​ដែរ។សម្រាប់​អ្នកស្រី ថាក់ ឡានី តុលាការ​តម្រូវ​ឲ្យ​មក​បំភ្លឺ​នៅ​រសៀល​ថ្ងៃ​ទី​៨ សីហា ដោយ​ឡែក​លោក សម រង្ស៊ី នឹង​ត្រូវ​មក​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ សីហា។កាល​ពី​ថ្ងៃ​ទី​១ សីហា លោក ហ៊ុន សែន បាន​ប្ដឹង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី ទាក់ទង​នឹង​ការ​ចោទ​ថា រូប​លោក និង​រដ្ឋាភិបាល​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ កក្កដា ដោយ​លោក​ប្ដឹង​សុំ​ឲ្យ​តុលាការ ផ្ដន្ទាទោស​លោក សម រង្ស៊ី និង​អ្នកស្រី ថាក់ ឡានី តាម​ផ្លូវ​ច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ក្នុង​ម្នាក់​ចំនួន ១០០​រៀល។ប្រភពRFA

http://www.rfa.org/khmer/news/law/summon-hunsen-lawyer-on-his-lawsuit-08042016234238.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា