ត្រឡប់ក្រោយ

មហាផ្ទៃ​ធ្វើ​សន្និសីទកាសែត​ទាក់ទង​នឹង​ស្នាម​មេដៃ​ញ្ញត្តិ CNRP នៅ​រសៀល​នេះ​

 

ក្រសួងមហាផ្ទៃ​នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​ជា​សាធារណៈ ពី​ការស្រាវជ្រាវ និង​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​លើ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ក្នុង​ញ្ញត្តិ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) នៅ​ម៉ោង ៤​រសៀល​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៦​នេះ ក្នុង​ទីស្តីកា​រស​ក្រសួងមហាផ្ទៃ​។​អគ្គលេខាធិការ​ក្រសួងមហាផ្ទៃ​ទើប​ចូលកាន់​តំណែង​លោក ប៉ោ ភក្តិ បាន​អញ្ជើញ​អ្នក​សារព័ត៌ មាន​ជាតិ និង​អន្តរជាតិ ចូលរួម​យក​ព័ត៌មាន​ផ្សព្វផ្សាយ​ក្នុង​សន្និសីទកាសែត​នេះ តាមរយៈ​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​៥ ខែសីហា​នេះ​។​អនុប្រធាន​គណៈកម្មកា​រ​ស្រាវជ្រាវ​ស្នាម​មេដៃ​លើ​ញត្តិ​គណបក្ស​សង្គ្រោះ ជាតិ លោក កង សុខន បាន​ប្រាប់​អ្នកកាសែត​កាលពី​ថ្ងៃទី​១៤ មិថុនា ពី​ការពិនិត្យ​ស្នាម​មេដៃ​អ្នកគាំទ្រ​លើ​ញត្តិ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ភាពមិនប្រក្រតី​មួយចំនួន​។ លោក​និយាយថា ស្នាម​មេដៃ​ខ្លះ​មានតែ​ឈ្មោះ ខ្លះទៀត​មានឈ្មោះ​អត់​ស្នាម​មេដៃ និង​គ្មាន​អាស្រ័យ​ដ្ឋា​ន​ច្បាស់លាស់ ជាពិសេស ស្នាម​មេដៃ​មនុស្សម្នា​ក់បាន​ផ្តិត​ដដែលៗ​លើ​ឈ្មោះ​ផ្សេងទៀត​ផងដែរ​។​
ទាក់​ទងនឹង​ការ​ពិនិត្យ​ស្នាម​មេដៃ​នេះ កន្លងមក​មន្ត្រីជាន់ខ្ពស់ គណបក្ស​សង្គ្រោះ​ជាតិ​លោក យ៉ែម បុញ្ញឫទ្ធិ ធ្លាប់​បានប្រកាសនៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​ខ្លួន​នៅ​ស្នាក់​ការកណ្តាល​គណបក្ស​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ៥៥ រូប នឹង​ដើរចូល​ពន្ធនាគារ បើ​គ្រាន់តែ​រឿង​យក​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ ហើយ​ត្រូវ​ជាប់ទោស​ព្រហ្មទណ្ឌ​។​ប្រភពថ្មីៗ

https://www.thmeythmey.com/?page=detail&ctype=article&id=42895&lg=kh&

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា