ត្រឡប់ក្រោយ

ឧទ្ធរណ៍​កំពុងបើក​ស​វនា​ការ​លើ​សំណុំរឿង​អគ្គលេខាធិការរង​គ​.​ជ​.​ប​

 

នៅ​ព្រឹក​ថ្ងៃទី ០៨ ខែសីហា នេះ តុលាការ​ឧទ្ធរណ៍​កំពុងបើក​សវនាកា​រ​ជំនុំជម្រះ​លើ​បណ្តឹងសុំ «​មោឃភាព​នីតិវិធី​» របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ប្តឹង​ដោយ​មេធាវី​របស់លោក នី ចរិយា អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។ អ្វីដែល​មេធាវី​របស់លោក នី ចរិយា  មិនអាច​ទទួលយកបាន​នោះ  គឺ​ចំណាត់ការ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ចាប់​លោក នី ចរិយា អគ្គលេខាធិការរង​គ​.​ជ​.​ប យកទៅ​ឃុំឃាំង​ហើយ ប៉ុន្តែ​នៅតែ​បន្ត​សាកសួរ​កូនក្តី​របស់ខ្លួន​ទៀត​។ លោក​មេធាវី សុំ សុ​គង់ ស្នើ​ឲ្យ​សាលាឧទ្ធរណ៍ ច្រានចោល​នីតិវិធី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​អនុវត្ត​លើ​កូនក្តី​របស់ខ្លួន​ខុស​នីតិវិធី​កន្លងមក​។​តាមពិត​បណ្តឹងសុំ​ឲ្យ​មោឃភាព​នីតិវិធី​នេះ សហ​មេធាវី​មន្ត្រី​អង្គការ​អាដហុក ៤ រូប​ផ្សេងទៀត ក៏បាន​ដាក់ពាក្យ​បណ្តឹង​មក​សាលាឧទ្ធរណ៍ដូចមេ​ធាវីរបស់​លោក នី​ ចរិយា ​ដែរ តែ​នៅ​ព្រឹក​នេះតុលាការ​នៅ​មិននាំ​មន្រ្តីទាំង ៤ នោះចូល​សវនាការ​នោះ​ឡើយ ដោយ​មាន​តែ​​លោក នី ចរិយា ប៉ុណ្ណោះ​។​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦ លោក នី ចរិយា និង​មន្ត្រី​អាដហុក​ទាំង​៤​រូប គឺ លោក នី សុខា​, លោក យី សុខសាន្ត​, លោក ណៃ វង់​ដា និង​លោកស្រី លឹម មុន្នី ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ សម្រេច​បញ្ជូន​ខ្លួន​ទៅ​ឃុំ​បណ្តោះអាសន្ន​។ប្រភពថ្មីៗ

https://www.thmeythmey.com/?page=detail&ctype=article&id=42985&lg=kh&

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា