ត្រឡប់ក្រោយ

បក្សប្រឆាំង​ថា នឹង​បន្ត​ទាមទារ​ឲ្យ ​គ​.​ជ​.​ប​ ពិចារណា​សំណើ​របស់​ខ្លួន​ឡើងវិញ​

 

គណបក្សប្រឆាំងកាលពីថ្ងៃសៅរ៍ បានសម្ដែងការសោកស្ដាយចំពោះការបដិសេធសំណើរបស់ខ្លួនពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ដោយថា គណបក្សនឹងបន្តទាមទារទៅ គ.ជ.ប ឲ្យពិចារណាឡើងវិញលើសំណើនេះ។

គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី ០២ ខែសីហា បានផ្ញើលិខិតមួយច្បាប់ទៅ គ.ជ.ប ឲ្យរៀបចំការចុះបញ្ជីឈ្មោះបោះឆ្នោតនៅចំថ្ងៃឈប់សម្រាកភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃ នាពេលខាងមុខ ដោយគណបក្សថា ជាការផ្ដល់ឱកាសឲ្យពលករចំណាកស្រុក និងកម្មករកម្មការិនី អាចចុះឈ្មោះបោះឆ្នោតបាន អំឡុងពេលពួកគេវិលត្រឡប់ទៅលេងស្រុកកំណើត។ប៉ុន្តែប្រធាន គ.ជ.ប លោក ស៊ិក ប៊ុកហុក បានថ្លែងនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី០៥ ខែសីហាថា គ.ជ.ប ការស្នើសុំឲ្យមានការរៀបចំចុះឈ្មោះបោះឆ្នោតនៅថ្ងៃភ្ជុំបិណ្ឌ អាចប៉ះពាល់ដល់ឯករាជ្យភាពរបស់ គ.ជ.ប ប្រសិនបើគណបក្សផ្សេងទៀតជំទាស់។លោកថ្លែងបន្តថា វាក៏អាចប៉ះពាល់ដល់សិទ្ធិមន្ត្រីរាជការដែលត្រូវឈប់សម្រាកនៅថ្ងៃបុណ្យជាតិផងដែរ ហើយ គ.ជ.ប មិនអាចធ្វើអ្វីលើសពីច្បាប់កំណត់នោះឡើយ។ប្រភពVOD

http://vodhotnews.com/2016/08/opposition-will-continue-to-quest-register

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា