ត្រឡប់ក្រោយ

តុលាការកោះហៅនាយក VOD ទាក់ទងករណីលោក កឹម សុខា

 

តុលាការជាន់ទាបបានចេញដីកាកោះហៅលោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលជាស្ថាប័នគ្រប់គ្រងវិទ្យុ VOD ឲ្យចូលបំភ្លឺ ទាក់ទងនឹងសំណុំរឿងដែលគេចោទថា លោក កឹម សុខា មានស្នេហាលួចលាក់។ក្នុងដីកាកាលពីថ្ងៃទី៣ខែសីហា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញលោក ធាម ច័ន្ធពិសិដ្ឋ បានបង្គាប់ឲ្យលោក ប៉ា ងួនទៀង ចូលខ្លួនក្នុងនាមជាសាក្សី ដើម្បីសាកសួរជុំវិញដំណើររឿងសូកប៉ាន់សាក្សីនៅម៉ោង៩ព្រឹកថ្ងៃទី១៨ខែសីហានេះ។លោក ប៉ា ងួនទៀង ឲ្យដឹងថា លោកនឹងចូលបំភ្លឺតាមដីកានេះ ដោយថាមិនមានការព្រួយបារម្ភនោះទេ ដោយសារមិនជាប់ពាក់ព័ន្ធនឹងរឿងនេះ។ទាក់ទងនឹងសំណុំរឿងនេះ តុលាការបានឃុំខ្លួនមន្រ្តីសមាគមសិទ្ធិមនុស្សអាដហុកចំនួន៤រូបនិងមន្រ្តី គ.ជ.ប មួយរូបផងដែរ ក្រោមបទចោទសូកប៉ាន់សាក្សីនិងសមគំនិតសូកប៉ាន់សាក្សី។ប្រភពVOD

http://vodhotnews.com/2016/08/court-call-vod-executive-director-for-kem-sokha-case

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា