មេធាវីលោក នី ចរិយា ប្តឹងសុំឲ្យមោឃភាពឬសុំឲ្យចាត់ទុកជាមិនបានការ លើនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌លើកូនក្តីរបស់ខ្លួនដោយចាត់ទុកថានគរបាលធ្វើឡើងខុសនីតិវិធី តែបណ្តឹងនេះត្រូវសាលាឧទ្ធរណ៍ច្រានចោល។បន្ទាប់ពីមានការសួរដេញដោលអស់រយៈពេលជាង២ម៉ោងក្នុងសវនាការនៅសាលាឧទ្ធរណ៍ទាក់ទងទៅនឹងពាក្យប្តឹងសុំមោឃភាពនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌កាលពីព្រឹកថ្ងៃចន្ទ សភាស៊ើបសួរសាលាឧទ្ធរណ៍បានសម្រេចច្រានបណ្តឹងនេះ។ ការច្រានចោលបណ្តឹងមេធាវីលោក នី ចរិយា នេះ ដោយសារចៅក្រមអះអាងថា មន្ត្រីនគរបាលយុត្តិធម៌បំពេញការងារត្រឹមត្រូវតាមនីតិវីធី។មេធាវីការពារក្តីលោក នី ចរិយា គឺលោក សំ សុគង់ ឲ្យដឹងថា លោកដាក់បណ្តឹងសុំមោឃភាពនីតិវិធីគឺដោយសារតែពិនិត្យឃើញថា ធ្វើនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌បានរំលោភរដ្ឋធម្មនុញ្ញត្រង់មាត្រា៣៨ ទាក់ទងនឹងការសួរយកចម្លើយច្រើនដងលើកូនក្តីរបស់លោក។ លោកបន្តថាមន្ត្រីនគរបាលយុត្តិធម៌សួររហូតទៅ៤ដងក្នុងថ្ងៃតែមួយ ហើយសួរក្រៅម៉ោងរដ្ឋបាលនិងមានសួរពេលយប់ទៀតផង។ប្រភពVOD
http://vodhotnews.com/2016/08/appeal-court-decided-on-nychakriya-case