ត្រឡប់ក្រោយ

មេដឹកនាំ​CPP និង​CNRP អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​

 

​នៅ​ថ្ងៃទី​០១ ខែកញ្ញា​ឆ្នាំ​២០១៦​ខាងមុខនេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប នឹង​ដំណើរការ​រៀបចំ​បញ្ជី​ចុះឈ្មោះ​បោះឆ្នោត ឃុំ​-​សង្កាត់ នៅ​គ្រប់​បណ្ដា​រាជធានី​-​ខេត្ត ដែល​ប្រព្រឹត្តិ​ទៅ​មាន​រយៈពេល​៣​ខែ​។ មុន​ការចុះឈ្មោះ​បោះឆ្នោត​មកដល់​នេះ មេដឹកនាំ​គណបក្សនយោបាយ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប នាំគ្នា​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ដែល​ខ្លួន​ពេញចិត្ត​។​ថ្លែង​ក្នុង​ពិធី​ចាក់​បេតុង​ត​ភ្ជាប់​ស្ពាន​កោះធំ ឆ្លងកាត់​ទន្លេបាសាក់ នៅ​ខេត្តកណ្តាល​ព្រឹក​នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រៀមខ្លួន ចូលរួម​ចុះឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃទី​០១ កញ្ញា ខាងមុខនេះ​។ ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល ក៏បាន​បញ្ជាក់ប្រាប់​ប្រជាពលរដ្ឋ​ថា ពួកគេ​មិនចាំបាច់​ទៅ​ចុះឈ្មោះ​បោះឆ្នោត​នៅតាម​ទីកន្លែង​កំណើត​របស់​ពួកគេ​ឡើយ ពោលគឺ​ប្រជាពលរដ្ឋ​មកពី​ខេត្ត​ឆ្ងាយៗ ហើយ​មក​រស់នៅ និង​ធ្វើការ​នៅ​ទីក្រុង ឬ​ទីកន្លែង​ផ្សេងៗ​ទៀត​នោះ ពួកគេ​អាចមាន​សិទ្ធិ​ចុះឈ្មោះ​បោះឆ្នោត​នៅ​ជិត​កន្លែង​ដែល​ពួកគេ​រស់នៅ និង​ធ្វើការ​នោះបាន ដោយ​មិនចាំបាច់​វិល​ទៅ​ចុះឈ្មោះ​បោះឆ្នោត​នៅ​ទីកន្លែង​ដូច​មុន​ឡើយ​។​កន្លងមក​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ចុះឈ្មោះ​បោះឆ្នោត​ទាំងអស់គ្នា​ដែរ​។

https://www.thmeythmey.com/?page=detail&ctype=article&id=43012&lg=kh&

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា