គិតត្រឹមថ្ងៃទី៨ សីហានេះ មានរយៈពេល១សប្តាហ៍ហើយ ដែលគណបក្សអំណាចខ្មែរកំពុងបើកយុទ្ធនាការគាស់រំលើងអំណាចស្ដេចត្រាញ់មន្ត្រីថ្នាក់ ឃុំ-សង្កាត់របស់គណបក្សប្រជាជន នៅតាមមូលដ្ឋានគ្រប់បណ្ដារាជធានី-ខេត្ត ។ បើតាមប្រធានគណបក្សអំណាចខ្មែរលោក សួន សេរីរដ្ឋា យុទ្ធនាការគាស់រំលើងមន្ដ្រីថ្នាក់មូលដ្ឋានគណបក្សកាន់អំណាចពេលនេះ គឺក្នុងគោលបំណងអប់រំ និងពង្រឹងចំណេះដឹងរបស់ប្រជាពលរដ្ឋ ឲ្យយល់ដឹងពីការចូលរួមក្នុងកិច្ចការនយោបាយ ដើម្បីរួមគ្នាកាត់បន្ថយអំណាចរបស់មន្ត្រីមូលដ្ឋានរបស់គណបក្សប្រជាជន តាមរយៈការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំឃុំ -សង្កាត់ នៅឆ្នាំ២០១៧ខាងមុខនេះ។
https://www.thmeythmey.com/?page=detail&ctype=article&id=43020&lg=kh&