ត្រឡប់ក្រោយ

គណបក្សប្រឆាំង​សម្រេច​បង្កើត​រដ្ឋាភិបាល​ស្រមោលរបស់​ខ្លួន

 

គណបក្សសង្គ្រោះជាតិបានសម្រេចបង្កើតរដ្ឋាភិបាលស្រមោលរបស់ខ្លួនដែលមាន១០គណៈកម្មការជំនាញដើម្បីទទួលខុសត្រូវនិងផ្តោតទៅលើវិស័យមួយចំនួន ដោយអះអាងថាដើម្បីត្រៀមដឹកនាំនៅពេលខ្លួនឈ្នះឆ្នោត។ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារនេះ គណបក្សសង្រ្គោះជាតិបានប្រកាសពីការបង្កើតរដ្ឋាភិបាលស្រមោលរបស់ខ្លូនដែលមាន១០គណៈកម្មការដែលដូចគ្នាទៅនឹងគណៈកម្មការទាំង១០ដែលមាននៅរដ្ឋសភា។លោក សុន ឆ័យ បានឲ្យដឹងថាការបង្កើតគណៈកម្មការជំនាញនេះក្នុងគោលបំណងធ្វើឲ្យមានអ្នកទទួលខុសត្រូវទៅតាមជំនាញរបស់ខ្លួនក្នុងការស្រាវជ្រាវទាក់ទងនឹងបញ្ហាដែលខ្លួនទទួលខុសត្រូវ ដើម្បីត្រៀមសម្រាប់ឱកាសដែលគណបក្សនេះបានឈ្នះឆ្នោត។លោកបានបន្តថា៖ “បំណងដែលយើងបង្កើតក្រុមជំនាញនេះហើយដែលមានឈ្មោះដូចគ្នាទៅហ្នឹងក្រុមជំនាញនៅក្នុងរដ្ឋសភានេះ គឺជាការចាប់ផ្តើមមួយ ជាដំណាក់កាលដំបូងមួយ ដើម្បីឲ្យក្រុមសភាយើងនិងអ្នកជំនាញ ដែលមាននៅក្នុងគណបក្សនេះអាចបង្កើតជាក្រុមស្រាវជ្រាវបច្ចេកទេសទៅលើវិស័យទាំងឡាយដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ ក្នុងគោលបំណងរៀបចំខ្លួននៅក្នុងកាលៈទេសៈណាដែលយើងជឿថាដែលគណៈបក្សសង្គ្រោះជាតិឈ្នះឆ្នោតនឹងទៅគ្រប់គ្រងប្រទេស ”។  ប្រភពVOD

 

http://vodhotnews.com/2016/08/cnrp-will-create-a-shadow-government

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា