ត្រឡប់ក្រោយ

លោក ហ៊ុន សែន ប្រតិកម្ម​នឹង​ពាក្យសម្ដី​របស់លោក ខឹម វាសនា​

 

លោកនាយក​ រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាងថា មូលហេតុ​ដែល​លោក​ចុះ​តាម​មូលដ្ឋាន​ជួប​ប្រជាពលរដ្ឋ​នេះ គឺអាច​ជួយ​ឲ្យ​លោក បាន​យល់ច្បាស់​ពី​បញ្ហា​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ពួកគេ ពោលគឺ​មិនមែន​ចុះ​តាម​មូលដ្ឋាន​ដោយ​ឥតប្រយោជន៍​នោះឡើយ​។ លោក ហ៊ុន សែន ប្រតិកម្ម​តប​នឹង​ពាក្យសម្តី​របស់លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដែល​រិះគន់​លោក​ថា ដើរ​ចុះ​តាម​មូលដ្ឋាន គ្រាន់តែ​ជួប​ប្រជាពលរដ្ឋ​ដើម្បី​ទាញ​សំឡេងឆ្នោត​ប៉ុណ្ណោះ​។តាមរយៈ​វីដេអូ​ឃ្លី​ ប​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​អង្គុយ​បរិភោគ​អាហារ​ពេលព្រឹក​នៅក្នុង​ផ្សារលើ ខេត្តកំពង់ឆ្នាំង​នោះ នាយករដ្ឋមន្ត្រី បាន​ឆ្លើយតប​ទៅ​លោក ខឹម វាសនា យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​សូម​ផ្ដាំ​ទៅ​លោក ខឹម វាសនា ដែលថា​ខ្ញុំ​ដើរ​(​ចុះ​តាម​មូលដ្ឋាន​)​អត់​បានការ​អ្វី​។ តែ​ខ្ញុំ​សូម​ផ្ដាំ​ត្រឡប់​ទៅវិញ ការដែល​ខ្ញុំ​ដើរ​ចូលមក​ផ្សារ លក់​ពង​ទា​អាំង​នោះ បានសេចក្ដីថា ខ្ញុំ​ស្គាល់​រឿង​ច្រើនណាស់ ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​។ សង្ឃឹមថា​លោក អញ្ជើញ​ចុះមក​តាម​ផ្សារ​មក លោកម​កាន់តែ​ជួប​យោបល់​មនុស្ស​ច្រើន​ទៀត​»​។​
កាលពី​ចុងខែ កក្កដា​កន្លងមក លោក ខឹម វាសនា បាន​រិះគន់​លោកនាយក​រដ្ឋមន្ត្រី​ថា ជា​មេដឹកនាំ​មិនមាន​សមត្ថភាព មិនមាន​បញ្ញាគ្រប់គ្រាន់ ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រទេស​ឡើយ​។ ​

https://www.thmeythmey.com/index.php?page=detail&ctype=article&id=43036&lg=kh

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា