ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលកំពុងឃុំខ្លួនក្នុងទីស្នាក់ការគណបក្សអះអាងថា នឹងជ្រើសរើសយកអនុសាសន៍មួយរបស់លោកបណ្ឌិត កែម ឡី ធ្វើជាគោលនយោបាយរបស់បក្ស។ គោលនយោបាយនោះគឺជាការធ្វើវិមជ្ឈការថវិកាសម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់។គោលនយោបាយវិមជ្ឈការថវិកា ដែលប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អះអាងថា ជាការចង់បានរបស់លោកបណ្ឌិត កែម ឡី នោះ គឺការផ្ដល់ថវិកា ១លានដុល្លារក្នុងមួយឆ្នាំសម្រាប់ការអភិវឌ្ឍ ឃុំ សង្កាត់។លោក កឹម សុខា ថ្លែងបែបនេះនៅក្នុងទីស្នាក់ការបក្សនៅព្រឹកថ្ងៃទី១០ ខែសីហា នៅចំពោះមុខក្រុមស្ត្រីជាក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាសមាជិករបស់បក្សប្រឆាំងមកពីឃុំ សង្កាត់ ចំនួន២១។លោក កឹម សុខា បញ្ជាក់ថា នេះជាការត្រៀមរៀបចំគោលនយោបាយផ្ទៃក្នុងសម្រាប់គណបក្សរបស់លោក ដែលមិនមែនជាការឃោសនានោះឡើយ៖ «ដើម្បីវិមជ្ឈការអំណាចដល់មូលដ្ឋាន គណបក្សសង្រ្គោះជាតិ គឺឆ្លងកាត់វិមជ្ឈការ ៣ដំណាក់កាល។ ទី១ វិមជ្ឈការថវិកា ទី២ វិមជ្ឈការធនធានមនុស្ស និងទី៣ វិមជ្ឈការសេវាសាធារណៈ។ប្រភពRFA
http://www.rfa.org/khmer/news/politics/cnrp-to-put-kemley-recommendation-in-party-policy-08102016070432.html