ត្រឡប់ក្រោយ

តុលាការកោះហៅអ្នកស្រី ថាក់ ឡានី ទៅបំភ្លឺជាលើកទី២ នៅថ្ងៃទី១៧ សីហា

 

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី ឲ្យទៅបំភ្លឺជាលើកទី២ នៅរសៀលថ្ងៃទី១៧ សីហា ជុំវិញពាក្យបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។មេធាវីការពារក្ដីឲ្យអ្នកស្រី ថាក់ ឡានី គឺលោក សំ សុគង់ ឲ្យអាស៊ីសេរីដឹងនៅថ្ងៃទី១០ សីហា ថា លោកបានទទួលដីកាកោះ ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា កាលពីថ្ងៃទី៩ សីហា ដើម្បីឲ្យកូនក្ដីរបស់លោកទៅបំភ្លឺជាលើកទីពីរ។លោកមេធាវី សំ សុគង់ បន្តថា លោកនឹងទៅបំភ្លឺតាមដីកាកោះហៅនេះ។ ដោយឡែកវត្តមានកូនក្ដីរបស់លោក គឺអ្នកស្រី ថាក់ ឡានី លោកនៅមិនទាន់ច្បាស់ថា នឹងចូលទៅបំភ្លឺតាមដីកានេះ ឬយ៉ាងណាទេ ដោយលោកមិនទាន់ពិគ្រោះគ្នាជាមួយកូនក្ដីលោកឡើយ។ប្រភពRFA

http://www.rfa.org/khmer/news/law/pp-court-summon-Thak-Lany-second-time-08102016014640.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា