ត្រឡប់ក្រោយ

EU ស្នើឲ្យលោក ស ខេង ពិចារណាគម្រោងបើកច្រកអន្តរជាតិកម្ពុជា-វៀតណាម

 

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក ចច អេដហ្គា (George Edgar) បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ពិចារណាឡើងវិញ លើគម្រោងបើកច្រលអន្តរជាតិក្បាលដំរី នៅខេត្តមណ្ឌលគីរី ជាប់ជាមួយប្រទេសវៀតណាម។ លោក ចច អេដហ្គា បានជួបពិភាក្សា ជាមួយលោក ស ខេង ពីបញ្ហាស្ថាបនាបើកច្រកអន្តរជាតិក្បាលដំរីនេះកាលពីថ្ងៃទី០៩ សីហា នៅក្រសួងមហាផ្ទៃ។បើតាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងកិច្ចពិភាក្សាគ្នានោះ លោក ចច អេដហ្គា បារម្ភចំពោះការស្ថាបនាផ្លូវថ្មីបើកច្រកអន្តរជាតិក្បាលដំរីនេះ ។ លោកថា ការស្ថាបនាផ្លូវឆ្ពោះទៅកាន់ព្រំដែន វាអាចធ្វើឲ្យប៉ះពាល់ដល់តំបន់ស្នូលនៃព្រៃអភិរក្ស ដូចជាការបាត់បង់ធនធានធម្មជាតិ និងសត្វព្រៃមួយចំនួនដែលជិតផុតពូជនៅក្នុងប្រទេសកម្ពុជា ។ ត្រង់ចំណុចនេះឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបរូបនេះ ស្នើឲ្យលោក ស ខេង ពិនិត្យលុបចោលគម្រោងស្ថាបនាផ្លូវថ្មីៗ ដើម្បីបើកច្រកអន្តរជាតិនេះវិញ 

https://thmeythmey.com/?page=detail&ctype=article&id=43088&lg=kh

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា