ត្រឡប់ក្រោយ

ស្ត្រីឆ្នើមគណបក្សសង្គ្រោះជាតិប្តេជ្ញាដណ្តើមជោគជ័យក្នុងការបោះឆ្នោតឃុំសង្កាត់ខាងមុខ

 

ក្រុមស្រ្តីដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិមកពីរាជធានីខេត្ត បានប្តេជ្ញាក្នុងការដណ្តើមតំណែងជាចៅសង្កាត់ក្នុងឆ្នាំ២០១៧ខាងមុខ។ក្រុមស្រ្តីឆ្នើមរបស់គណបក្សសង្គ្រោះជាតិដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងជាបេក្ខភាព ឈរឈ្មោះបោះឆ្នោតអាណត្តិថ្មី ប្តេជ្ញាថានឹងទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋបោះឆ្នោតឲ្យធ្វើជាមេឃុំចៅសង្កាត់នៅឆ្នាំ២០១៧ខាងមុខ។នៅព្រឹកថ្ងៃពុធនេះ គណបក្សប្រឆាំងបានរៀបចំជំនួបរវាងថ្នាក់ដឹកនាំដែលមានលោក កឹម សុខាប្រធានស្តីទីបក្សនិងស្រ្តីឆ្នើមជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួន២០រូបក្នុងកម្មវិធីរយពាន់ពន្លឺដើម្បីស្រ្តីនៅទីស្នាក់ការកណ្តាលគណបក្សរបស់ខ្លួន។ចៅសង្កាត់រងទី២នៃសង្កាត់អូរចា ក្រុងបាត់ដំបង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ប្រាប់ VOA ថា កញ្ញានឹងខិតខំប្រកួតប្រជែងដើម្បីក្លាយជាចៅសង្កាត់ក្នុងពេលខាងមុខ ដើម្បីអភិវឌ្ឍភូមិឃុំឲ្យមានភាពរីកចម្រើន។ប្រភពVOA

http://khmer.voanews.com/a/female-leaders-determined-to-win-in-2017-commune-elections/3459232.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា