មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុកមួយរូបចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងខេត្តក្រចេះនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លើបណ្តឹងរបស់លោកប្តឹងឧកញ៉ាពីររូបពីបទកាប់បំផ្លាញដីព្រៃទ្រព្យសាធារណៈ។តាមដីកាកោះរបស់អយ្យការអមសាលាដំបូងខេត្តក្រចេះចុះថ្ងៃទី២០ខែកក្កដាគឺឲ្យ លោក ប៉ែន ប៊ុណ្ណារ៍ មន្រ្តីកម្មវីធីចងក្រងសហគមន៍សិទ្ធិដីធ្លីនិងធនធានធម្មជាតិនៃសមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) ចូលបំភ្លឺក្នុងនាមជាដើមបណ្តឹងនៅថ្ងៃទី១១ ខែសីហា នៅម៉ោង៨និង៣នាទីព្រឹក។លោក ប៉ែន ប៊ុណ្ណារ៍ បានប្តឹងឧកញ៉ាពីររូបគឺលោក ប៊ុត ប៊ុនអេង និងលោក លឹម ប៊ុនណា ពីបទកាប់រានដីព្រៃជាទ្រព្យសម្បត្តិសាធារណៈ ដែលប្រព្រឹត្តនៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ក្នុងអំឡុងឆ្នាំ២០១៥។លោក ប៉ែន ប៊ុណ្ណារ៍ ប្រាប់វីអូឌីមុនពេលចូលបំភ្លឺថា លោកត្រៀមខ្លួនជាស្រេចចូលបំភ្លឺនៅព្រឹកនេះ៕ប្រភពVOD
http://vodhotnews.com/2016/08/adhoc-officer-will-go-to-court-at-kratie-this-morning